ប្រពៃ​ណាស់​ តារា​ចម្រៀង​ ពេជ្រ​ សូលីកា​ បានធ្វើបាយម្ហូបចំនួន 150 ប្រអប់ ព្រមទាំងភេសជ្ជៈ​ និង​ជែល​លាងដៃ​ ចែកជូន​ដល់​អ្នកដឹកជញ្ជូនអីវ៉ាន់នៅក្នុងរាជធានីភ្នំពេញ

នាព្រឹកថ្ងៃ​ត្រង់​ ទី១១​ ខែ​មេសា​ ឆ្នាំ​២០២០​ នេះ​ អ្នកនាង​ ពេជ្រ​ សូលីកា​ រួម​ជាមួយ​ក្រុម​គ្រួសារ​បានធ្វើបាយម្ហូបចំនួន 150 ប្រអប់ ព្រមទាំងភេសជ្ជៈ ក្នុងនោះផងដែរក៏មានជាជែលលាងដៃសម្លាប់មេរោគ ចែក​ជូនដល់អ្នកដឹកជញ្ជូនអីវ៉ាន់នៅក្នុងរាជធានីភ្នំពេញ មិនថាអ្នកមានឯកសណ្ឋានប្រចាំក្រុមហ៊ុន ឬ មិនមានឯកសណ្ឋាននៅក្រុមហ៊ុនយ៉ាងណាក្ដី

ចំពោះ​កិច្ចការ​ងារ​មនុស្ស​ធម៌​ខាងលេី​នេះ​ តារា​ចម្រៀង​ស្រី​រូបនេះ​បាន​ធ្វេីការ​បញ្ជាក់​ថា​ គឺធ្វើ​ឡេីង​ក្នុង​គោលបំណងលើកទឹកចិត្តដល់ពួកគាត់ទាំងអស់គ្នា នាពេលបច្ចុប្បន្ននេះ​ ខណៈដែល​ជំងឺ​កូវីដ​១៩បានធ្វើឲ្យបុគ្គលិក ឬ ក្រុមហ៊ុនមួយចំនួនត្រូវបានផ្អាកក៏ដូចជាត្រូវកាត់បន្ថយនូវកម្រៃប្រចាំខែរបស់ពួកគាត់ផងដែរនោះបន្ថែម​ទៀត​នោះ​ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ អ្នកនាង​ ពេជ្រ​ សូលីកា​ និងក្រុមគ្រួសារ​ ក៏បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ​ឈានចូលមកដល់​ សូមឱ្យបងប្អូនប្រជាជនខ្មែរទាំងអស់​ ទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុក​ សូមឲ្យជួបប្រទះតែសេចក្ដីសុខជាពិសេសសូមឲ្យជៀសផុតពីជំងឺរាតត្បាតផ្សេងៗ​ មានសុខភាពល្អ នឹង រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ​ នឹងធ្វើដំណើរប្រកបដោយសុវត្ថិភាពទាំងអស់គ្នាផងដែរ

សូម​ជម្រាប​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​ ចំពោះ​ទីតាំង​ហាង​ បាយស្រា គឺមាន​អាស័យដ្ឋាន​ស្ថិតនៅផ្លូវ 288 កែងផ្លូវ 63 ត្រសក់ផ្អែម បឹងកេងកង 1។ សូមរួបរួមគ្នាដើម្បីកាត់បន្ថយការជួបជុំនិងចេញទៅក្រៅទីប្រជុំជន ដោយពួកយើងនៅក្នុងផ្ទះ​ និង​ធ្វើ​អនាម័យ​លាងដៃអោយបាន​ញឹកញាប់​ ដើម្បីទប់ស្កាត់ជំងឺនេះកុំឲ្យរាតត្បាតកាន់តែច្រើន


សូមទស្សនាវីដេអូខាងក្រោម

Related posts

Leave a Comment