បាត់លុយ៥ម៉ឺន! ម្ដាយប្រឹងដើររកស្ទើរឆ្កួត ទីបំផុតជួបរឿងនឹកស្មានមិនដល់…

លើលោកកនេះតើមានអ្វីដែលធំជាងក្ដីសស្រឡាញ់របស់ម្ដាយ!នេះជាពាក្យក្នុងចិត្តកូនៗគ្រប់គ្នាដែលរឭកដឹងព្រះគុណរបស់ម្ដាយដែលជាបុគ្គលចាំតែឲ្យដោយមិនរំពឹងផលតបស្នង។ការព្រួយបារម្ភរវាងឪពុកម្ដាយនិងកូនរមែងកើតមានស្របគ្នាជាញឹកញាប់ដូចជារឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ដែលមានឋានៈជាអ្នកក្រីក្រតាមស្រែចម្ការដោយឪពុកបានស្លាប់ចោលតាំងពីគេអាយុ៣ខខួបហើយម្ដាយរបស់គេប្រកបរបរជាអ្នកស៊ីឈ្នួលបោកសំលៀកបំពាក់ដូច្នេះគេក៏ព្យាយាមដើរការងារឲ្យគេតាំងពីថ្នាក់បឋមដើម្បីជួយសម្រាលភារៈរបស់ម្ដាយនិងទុករៀនខ្លួនឯងក្នុងខណៈដែលកូនប្រុសអាយុ១៨ឆ្នាំគេរៀនពូកែបានចំណាត់ថ្នាក់ល្អគ្រប់មុខនិងបានប្រឡងជាប់ចូលរៀនមហាវិទ្យាល័យយ៉ាងងាយ។ម្ដាយរបស់គេបានលួចទៅលក់ឈាមដើម្បីត្រៀមប្រាក់ឲ្យគេចូលរៀនមហាវិទ្យាល័យ។កូនប្រុសដឹងតែបានត្រឹមតែធ្វើមិនដឹងព្រោះខ្លាចធ្វើឲ្យម្ដាយកាន់តែខូចចិត្ត។តាមពិតកូនប្រុសផ្ទាល់ក៏បានបិទបាំងម្ដាយដែរពីរឿងដែលគេដើរស៊ីឈ្នួលលីសែងដើរបោះកាសែតរហូតធ្លាប់ខ្យល់គសន្លប់កណ្ដាលថ្នល់ព្រោះចង់សម្រាលបន្ទុករបស់ម្ដាយ។កំឡុងពេលវ៉ាកងឆ្នាំទី២កូនប្រុសបានត្រលប់មកផ្ទះសម្លឹងឃើញម្ដាយដែលត្រូវបោកខោអាវដោយដៃក្រោមអាកាសធាតុដ៏ត្រជាក់។ម្ដាយប្រាប់កូនប្រុសថា”ការងារផ្សេងៗត្រូវធ្វើយូរទម្រាំបានលុយមានតែបោកខោអាវនេះហើយដែលល្អបំផុតបោកមួយអាវៗបាន៥០០៛ដែរ។ខោអាវអស់នេះអត់គគ្រិចទេកូនសុទ្ធតែខោអាវអ្នកមានគេខ្លាចបោកម៉ាស៊ីនទៅខូចខោអាវគេទើបគេយកឲ្យម៉ែបោក”។ ល្ងាចថ្ងៃនោះក្រោយពីហូបបាយល្ងាចរួចម្ដាយក៏និយាយប្រាប់កូនដោយសប្បាយចិត្តថា”កូនហ្អាអាទិត្យនេះម៉ែបោកខោអាវបានលុយ១០ម៉ឺន”។និយាយចប់ម្ដាយក៏លូកដៃទាញលុយពីហោប៉ៅខោចេញមកប៉ុន្តែឃើញតែក្រដាស៥ម៉ឺនមួយសន្លឹកគត់។គាត់ស្រាប់តែមានទឹកមុខស្លេកស្លាំងព្រមទាំងនិយាយទាំងភ័យថា”ម៉ែបាត់លុយ!ម៉ែបាត់លុយអស់៥ម៉ឺន!”។និយាយចប់ម្ដាយក៏ប្រញាប់ទាញពិលបញ្ចាំងដើរចេញទៅខាងមុខផ្ទះកន្លែងដែលគាត់បោកខោអាវពេលនៅខាងក្រៅមេឃងងឹតស្លុបម្ដាយបានឆ្លុះពិលរកមើលគ្រប់កន្លែងជុំវិញផ្ទះតែក៏រកមិនឃើញ។”ឬមួយម៉ែធ្វើឲ្យបាត់ពេលយកខោអាវទៅឲ្យគេពេលថ្ងៃមិញ”ម្ដាយរអ៊ូតិចៗ។និយាយមិនទាន់ផុតពីមាត់ផងគាត់ក៏ប្រញាប់ដើរកាន់ពិលទៅផ្ទះម្ចាស់ខោអាវដែលនៅចម្ងាយបីបួនរយម៉ែត្រពីផ្ទះប៉ុន្តែនៅតែរកមិនឃើញ។លុយ៥ម៉ឺនអាចមិនជាច្រើនប៉ុន្មានឡើយសម្រាប់អ្នកមានលុយប៉ុន្តែលុយចំនួននេះគឺជាលុយដែលអាចចាយបានពេញមួយខែសម្រាប់គាត់និងជាថ្លៃចាយវាយសម្រាប់កូនប្រុសបានមួយខែដូចគ្នា។កូនប្រុសដើរពីក្រោយតាមម្ដាយទាំងអួលដើមកនិងគិតក្នុងចិត្តថា”នេះជាលុយដែលម៉ែត្រូវបោកខោអាវ១០០សម្រាប់ទើបបានមក”។គេគិតបណ្ដើរយកដៃជូតទឹកភ្នែកបណ្ដើរ។ក្រោយម្ដាយប្រឹងដើររកចុះឡើងៗបែបនេះពីរបីត្រលប់កូនប្រុសក៏និយាយថា”ម៉ែមិនបាច់រកទៀតទេចាំស្អែកកូននឹងជួយរកឲ្មេឃងងឹតដូច្នេះរកអីក៏មិនឃើញដែរ”។ម្ដាយក៏ព្រមចូលផ្ទះសម្រាន្ត។នៅយប់នោះកូនប្រុសបានលួកយកលុយដែលម្ដាយទើបតែឲ្យគេ៥ម៉ឺនជាលុយចាយប្រចាំខែរបស់គេយកទៅដាក់នៅស្នួរខោអាវខាងក្រោយផ្ទះ។នេះជាវិធីតែមួយគត់ដែលគេគិតឃើញដើម្បីឲ្យម្ដាយរបស់គេបាត់ព្រួយបារម្លុះដល់ព្រឹកឡើងកូនប្រុសក៏បានឮសំឡេងម្ដាយស្រែកប្រាប់ថា”កូនម៉ែម៉ែរកលុយឃើញហើយ!”គេភ្ញាក់ឡើងទាំងដឹងថាលុយនោះជាលុយអ្វី។គេធ្វើជាសប្បាយចិត្តជាមួយម្ដាយនិងនិយាយថា”ឃើញទេម៉ែម៉ែជាមនុស្សល្អទេវតាតាមឃុំគ្រងម៉ែលោកប្រាកដជាទុកលុយឲ្យម៉ែមិនឲ្យបាត់ទេបានមកវិញម៉ែសប្បាយចិត្តហើយតែលុយ៥ម៉ឺននេះម៉ែឲ្យឯងថែមចាត់ទុកថាលុយម៉ែបាត់ហើយទៅចុះយកទៅទិញម្ហូបឆ្ងាញ់ៗហូបខ្លះទៅកូនម៉ែឥលូវស្គមខ្លាំងណាស់”។ម្ដាយយកលុយ៥ម៉ឺននោះដាក់ក្នុងដៃរបស់កូនហើយក៏ទាញគេមកឱប។ទឹកភ្នែកកូនប្រុសហូរមក

ម្ដងទៀតនិងនិយាយថា”ម៉ែម៉ែឲ្យកូន៥ម៉ឺនម្សិលមិញរួចហើយម៉ែឲ្យខ្ញុំ៥ម៉ឺនទៀតវាច្រើនពេកហើយហើយចុះម៉ែបានលុយឯណាទុកប្រើ?”។”កូនល្ងង់ម៉ែបោកខោអាវតែប៉ុន្មានថ្ងៃទៀតក៏បាន៥ម៉ឺនហើយមិនបាច់បារម្ភពីម៉ែទេកូនឯងខំប្រឹងតែរៀនទៅ”ម្ដាយប្រាប់កូនប្រុស។កូនប្រុសក៏ឱបម្ដាយដោយក្ដីស្រឡាញ់និងគោរពម្ដងទៀតចំពោះអ្នកម្ដាយដែលមិនធ្លាប់បារម្ភសូម្បីតែខ្លួនឯង។
ពេលកូនប្រុសរៀនចប់ក៏បានទទួលការងារនៅក្រុមហ៊ុនធំមួយ។ក្រោយធ្វើការបានមួយឆ្នាំថៅកែបានអនុញ្ញាតឲ្យគេស្នាក់នៅបន្ទប់ទំនេរមួយក្បែអគារក្រុមហ៊ុន។គេក៏បានទៅទទួលម្ដាយមកនៅជាមួយ។ចាប់ពីថ្ងៃនោះមកម្ដាយរបស់គេក៏មិនបាច់ត្រូវបោកខោអាវតទៀតឡើយ។លុយក្រដាស៥ម៉ឺននោះគេបានយកមកអ៊ុតក្របបិទលើជញ្ជាំងព្រោះមិនហ៊ានចាយលុយដែលស្ទើរតែជាជីវិតម្ដាយរបស់គេនៅយប់នោះហើយក៏ប្ដេជ្ញាថានឹងមើលថែជីវិតម្ដាយរបស់គេយ៉ាងអស់ពីចិត្ត។លុយ៥ម៉ឺននោះគឺជាក្ដីស្រឡាញ់គឺជាកម្លាំងចិត្តនិងជាគ្រប់យ៉ាងដែលម្ដាយគេឲ្យមកគេ

ល្ងាចថ្ងៃមួយកូនប្រុសបាននិយាយដល់រឿងលុយ៥ម៉ឺននោះ។គេបានចង្អុលទៅលុយលើជញ្ជាំងនោះនិយាយថា”ម៉ែមើលចុះលុយ៥ម៉ឺនរៀលដែលម៉ែបានឲ្យនៅយប់នោះពេលនេះវានៅតែនៅជាមួយយើងក្នុងផ្ទះថ្មីនេះសំណាងល្អណាស់ដែលម៉ែរកវាឃើញវិញ”។ម្ដាយក៏តបទៅវិញ”កូនល្ងង់អើយគិតថាម៉ែមិនដឹងយ៉ាងម៉េចថាលុយនេះជាលុយដែលម៉ែឲ្យឯងព្រោះលុយដែលបាត់មិនមែនក្រដាស៥ម៉ឺនទេម៉ែចាំលុយរបស់ម៉ែបាន”។កូនប្រុសសម្លឹងមើលម្ដាយដោយមិនជឿអ្វីដោយខ្លួនបានឮ។”ម៉ែដឹងថាកូនចង់ឲ្យម៉ែធូរចិត្តកូនស្រឡាញ់ម៉ែដល់ថ្នាក់នេះម៉ែមិនគួរធ្វើឲ្យកូនពិបាកចិត្តទៀតទេទើបម៉ែធ្វើជារំភើបចិត្តដែលរកលុយឃើញកូនម្ដាយម្ដាយអរគុណទឹកចិត្តកូន”។កូនប្រុសឱបម្ដាយម្ដងទៀតដោយមិនធ្លាប់គិតពីមុនមកឡើយថាអ្វីដែលគេធ្វើដើម្បីម្ដាយនៅថ្ងៃនោះការពិតម្ដាយរបស់គេទៅវិញទេដែលបានធ្វើដើម្បីគេដោយគេមិនបានដឹងទាល់តែសោះ

Related posts

Leave a Comment