ផ្ទុះកូវីដក្នុងប្រទេសខ្លាំង Lydia ប្រកាសបញ្ឈប់ធ្វើរឿងនេះភ្លាមៗ ទោះបីខាតក៏ដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនេះដែរ ប្រទេសថៃកំពុងតែជួបគ្រោះកំណាចជំងឺកូវីដ-១៩ រលកទី ៣ បន្ទាប់ពីមានការស្ងាត់ការឆ្លងបានមួយរយៈនាងពេលកន្លងទៅ ។ ក្នុងនោះដែរ សម្រាប់ពេលនេះ រដ្ឋាភិបាលថៃបានចាត់វិធានការយ៉ាងតឹងរឹងក្នុងការបង្ការគ្រោះកាចនាលើកនេះ ដោយមានការប្រកាសបិទនៅទីតាំងកម្សាន្តផ្សេងជាច្រើនដើម្បីជាការទប់ស្កាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើងាកទៅមើលក្នុងសង្គមសិល្បៈឯណោះវិញ ពេលនេះគេរកឃើញថាមានសិល្បករជាច្រើនរូបដែលកំពុងតែមានឆ្លងជំងឺកូវីដ-១៩ និង មានតារាសិល្បៈជាច្រើននាក់ទៀតដែលកំពុងតែឃុំខ្លួនធ្វើចត្តាឡីស័ក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ងាកទៅមើលតារាចម្រៀង និង សម្ដែងនាង Lydia ឯណោះវិញ ព្រោះតែខ្លាចការឆ្លងជំងឺកូវីដដល់ក្រុមគ្រួសារ ដូចនេះនាងបានចេញមកបង្ហោះសារក្នុងគណនីអ៊ិនស្ត្រាក្រាមរបស់ខ្លួនថា នឹងប្រកាសលុបបិទដំណើរកម្សាន្តរបស់នាងដែលគ្រោងនឹងទៅក្នុងថ្ងៃចូលឆ្នាំខាងមុខនេះ ។ យ៉ាងណាមិញ ទោះបីជានាងបានកក់សំបុត្រយន្តហោះ និង សណ្ឋាគារ រួចហើយក៏ដោយ តែនាងមិនស្ដាយនោះឡើយសូមត្រឹមតែមានសុខសុវត្ថិភាពក៏គ្រប់គ្រាន់ហើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment