ថាមែនៗ! ព្រះសង្ឃល្បីអោយតៃកុងឡានវ័យក្មេងបើកឡាននោះ ឥឡូវនេះត្រូវមន្ទីរធម្មការខេត្តកោះហៅមកធ្វើ….

ប្រិយមិត្តជ្រាបច្បាស់រួចហើយ អំពីវីដេអូ បង្ហោះវីដេអូនៅក្នុងបណ្តាញទំនាក់ទំនងសង្គមFacebook ពីព្រះសង្ឃព្រះនាម គីម ឌី ណា ព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ ប្រើកូនសិស្សមិនទាន់គ្រប់អាយុឱ្យបើកបររថយន្ត និងក្រោយពីការបង្ហោះរួចមានអ្នក Co mments រិះគន់ជាច្រើនលើវីដេអូរនេះ។

ទើបនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះនៅមន្ទីរធម្មការខេត្ត ក្រុមការងារដែលមានសមាសភាព​៖​ លោកប្រធានមន្ទីរធម្មការខេត្ត លោកប្រធានការិយាល័យធម្មការស្រុក ព្រះគ្រូអនុគណស្រុក លោកប្រធានកា រិយាល័យសង្គមកិច្ចស្រុក លោកអធិការរងសណ្តាប់ធ្នាប់ស្រុក បានប្រជុំណែនាំធ្វើកិច្ចសន្យាឱ្យព្រះគ្រូចៅអធិការព្រះនាម គីម ឌីណា បញ្ឈប់ការប្រើក្មេងដែលមិនទាន់គ្រប់អាយុបើកបររថយន្តទៀត។

ព្រះអង្គក៏បានដឹងនូវកំហុសហើយកែប្រែចាប់ពីពេលនេះទៅដោយធ្វើកិច្ចសន្យា ហើយព្រះអង្គនឹងធ្វើជាវីដេអូបង្ហោះសុំទោសជាសាធារណៈ​។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖


ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

Related posts

Leave a Comment