ស្ទើរស្រក់ទឹកភ្នែក!!! “គ្រប់យ៉ាងកូនសុំខមាទោសលោកពុក​ ថែរក្សាសុខភាពផងកុំបារម្ភ កូនមិនអីទេ​ ថែសុខភាពណាប៉ា”​ នេះជាពាក្យចុងក្រោយមុនបែក

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពីរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២០ លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម

មកដល់រសៀលថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២០នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក សុវណ្ណ រិទ្ធី ដាក់ពន្ធនាគារ PJ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

ចំណែកនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០ នេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Ly Na បានបង្ហោះរូបភាពជាច្រើនសន្លឹក របស់លោក សុវណ្ណ រិទ្ធី ព្រមទាំងភ្ជាប់សារដ៏សែនរំជួលចិត្តមួយថា “គ្រប់យ៉ាងកូនសុំខមាទោសលោកពុក​ ថែរក្សាសុខភាពផងកុំបារម្ភកូនមិនអីទេ​ ថែសុខភាពណាប៉ា​ នេះជាពាក្យចុងក្រោយមុនបែក​ ។ (១១-០៤-២០២០)”៕

Related posts

Leave a Comment