ចប់បាត់! បុរសម្នាក់ចេះតែឆ្ងល់ក្លិនស្អុយអីពេញផ្ទះមិនឈប់ លុះឆែកមើលកម្រងផ្កាស្រាប់តែឃើញ…

អូស្ត្រាលី៖ នេះបើយោងតាមប្រភពលោក Karl Gaskell អាយុ៤៣ឆ្នាំ និងប្រពន្ធ បានទិញកម្រងផ្កាមួយដែលមានតម្លៃប្រមាណ១៥ដុល្លារអាមេរិក ដើម្បីតុបតែងផ្ទះសម្រាប់ថ្ងៃបុណ្យណូអែលខាងមុខនេះ។ ជាក់ស្តែអក្រោយពីយកកម្រផ្កាទៅព្យួរពីមុខទ្វារផ្ទះរួចមក ក្លិន

ស្អុយដូចជាត្រីងាប់ចាប់ផ្ដើមសាយភាយជាបណ្ដើរៗ។ មិនយូរប៉ុន្មាន លោក Karl បានសង្កេតឃើញថា កម្រងផ្កាដែលគាត់ទិញ មានអ្វីម៉្យាងពណ៌ប្រផេះលៀនចេញពីស៊ុម និងមានក្លិន ហើយគាត់ក៏សម្រេចចិត្តស្រាយមើល ទើបដឹងថានោះជាពស់ងាប់មួយក្បាលដែលក្រៀមបាត់ទៅហើយ។ លោក Karl បាននិយាយថា៖«លើកទីមួយហើយដែលខ្ញុំទិញកម្រផ្កាមកព្យួរពីមុខទ្វារផ្ទះ ហើយគ្រួសាររបស់ខ្ញុំស្បថថានឹងមិនទិញកម្រងផ្កាទៀតទេ

យ៉ាងណាមិញ លោក Karl បានផ្ញើអ៊ីម៉េលទៅកាន់ហាងលក់កម្រងផ្កា ដើម្បីប្រាប់ពីបញ្ហាដែលគាត់បានជួបប្រទះ ហើយម្ចាស់ហាងក៏បានសុំទោសផងដែរ៕
សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment