ប្លែកភ្នែក ពេលឃើញ តារាល្បីៗ បង្ហាញស្ទាយ៍ កំពុងពេញនិយមបែបនេះ

ភ្នំពេញ៖ ដូចដែលយើងបានដឹងរួចមកហើយ បច្ចុប្បន្នពិភពលោកកំពុងជួបនូវជំងឺCovid-19 ដែលធ្វើឲ្យមនុស្សម្នារទាំងឡាយមានការខ្លាចរអា និង ផ្អាកការប្រកបរបរការងារផ្សេងៗមួយចំនួនផងដែរ

ជាមួយគ្នានេះ ស្របពេលដែលការងារក្នុងវិស័យសិល្បៈរបស់តារានានា ក៏បានផ្អាកជាបណ្ដោះអាសន្នផងដែរ ដោយពួកគេសម្រាកនៅផ្ទះ មិនចេញទៅខាងក្រៅបើគ្មានភារកិច្ចចាំបាច់ តាមការដាក់ស្នើរពីសំណាក់ថ្នាក់ដឹកនាំរបស់យើងផងដែរ

ទន្ទឹមនឹងនេះ តារាប្រុសស្រី ល្បីៗជាច្រើន បានបង្ហោះវីដេអូ បែបកំប្លែងៗ ដើម្បីឲ្យហ្វេនៗបានសប្បាយរីករាយ កែកម្សាន្តនៅផ្ទះ ហើយអ្វីដែលកាន់តែប្លែក និង​ភ្ញាក់ផ្អើលនោះ ពួកគេ បានយកខ្នើយ មកចងជាមួយដងខ្លួន យកធ្វើជាម៉ូតសម្លៀកបំពាក់ និងជាស្ទាយ៍ថតរូបថ្មីមួយបែបទៀតផង មើលទៅពិតជាទាក់ទាញ និងប្លែកភ្នែកខ្លាំង ដោយកាលពីពេលកន្លងមក យើងធ្លាប់តែបានឃើញតារាបរទេស ដូចជាប្រទេសថៃ និងប្រទេសមួយចំនួនទៀត មានការថតរូបបែបនេះ ដោយភ្ជាប់ជាមួយពាក្យណែនាំ និងថែសុខភាពផងដែរ

Related posts

Leave a Comment