មិនធ្លាប់ដឹងសោះ!! ឈិន ឡុង មានជំនួញមហាសាលបែបនេះនោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឈិនឡុង កើតនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ១៩៥៤ នៅភ្នំ Victoria Peak ក្នុងទីក្រុងហុងកុង ប្រទេសចិន។ លោកបានរៀបការជាមួយនឹងតារាភាពយន្តតៃវ៉ាន់លោកស្រី Joan Lin នៅឆ្នាំ ១៩៨២ ដោយទទួលបានកូនប្រុសម្នាក់ឈ្មោះ Jaycee Chan (តារាភាពយន្ត និងតារាចម្រៀង)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឈិនឡុង មានបងប្អូនចំនួន ២ នាក់ឈ្មោះ Fang Shide និង Fang Shisheng ព្រមទាំងមានឪពុកឈ្មោះ Charles និងម្តាយឈ្មោះ Lee-Lee Chan ដែលជាអតីតអ្នកធ្វើការនៅ​​ស្ថានទូត​បាំរាំងទីក្រុងហុងកុង និងប្តូរមកមកធ្វើការស្ថានទូតអាមេរិចប្រចាំនៅប្រទេសអូស្រ្តាលីជាមេចុងភៅ។ថ្វីត្បិតតែរូបលោក មានវ័យចាស់ក៏ដោយ តែលោកនៅតែបន្តក្នុងការងារមនុស្សធម៌ដដែល បើទោះបីរូបលោកកំពុងមមាញឹកក្នុងវិស័យភាពយន្តយ៉ាងណាក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ពេលនេះ លោកបានសំដែងភាពយន្តជាង ១៥០រឿងមកហើយ ខណៈលោកក៏ជាអ្នកនិពន្ធរឿង, អ្នកផលិត​រឿង, អ្នកបញ្ចូលសំឡេង, តួជំនួស និងជាម្ចាស់ផលិតកម្មភាពយន្តផងដែរ ហើយភាពយន្តរបស់លោកទាំងអស់អាចរកចំណូលបានជាង ៣ពាន់លានដុល្លារឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីមានអាជីពភាពយន្ត លោកក៏ជាតារាចម្រៀងល្បីម្នាក់ផងដែរ ខណៈរូបលោកបានចេញជា ២០អាល់ប៉ុមចម្រៀង ដោយលោកបានច្រៀងជាង ១០០បទឯណោះ។ លោកក៏ជា សហគ្រិនម្នាក់ដ៏ជោគជ័យផងដែរ ដោយលោកជាម្ចាស់ផលិតកម្មឈ្មោះ JCE, ម្ចាស់ក្រុមហ៊ុន JC Group China, ម្ចាស់រោងភាពយន្តលំដាប់ពិភពលោក JC, ម្ចាស់ហាងលក់សំលៀកបំពាក់, ម្ចាស់ភោជនីដ្ឋាន, ម្ចាស់ក្លឹបហាត់ប្រាណ, ម្ចាស់ហាងសូកូឡា និងជំនួញជាច្រើនផ្សេងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើតាមការចេញផ្សាយរបស់ Forbes បានបង្ហាញទិន្នន័យមកថា នៅក្នុងឆ្នាំ២០១៧ លោកអាចរកចំណូលបាន ៤៩លានដុល្លារ, ៤៨លានដុល្លារនៅឆ្នាំ២០១៨ ហើយនៅឆ្នាំ២០១៩នេះ លោករកបាន ៦៨លានដុល្លារអាមេរិកឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភាពល្បីល្បាញ និងមានជំនួញខ្នាតយក្សនេះហើយ ទើបធ្វើឱ្យរូបលោកក្លាយជាសេដ្ឋីរាប់រយលានដុល្លារ ដោយសព្វថ្ងៃនេះ ទ្រព្យសម្បត្តិរបស់លោកកើនឡើងខ្លាំងរហូតដល់ជាង ៥២០លានដុល្លារឯណោះ៕
ប្រភព៖ den-sharing

Related posts

Leave a Comment