បទពិសោធន៍ផ្ញើឥវ៉ាន់! ចាំជាង ១ម៉ោង ទើបរកឥវ៉ាន់ឃើញ អ្វីដែលហួសចិត្ត គឺទុកឥវ៉ាន់ខ្ញុំនៅក្រៅស្តុក ធ្វើឲ្យខូចខាតអស់ ៥០% សូម្បីពាក្យសុំទោសមួយម៉ាត់ ក៏គ្មាន….

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ JüDÿ Chän បានបង្ហោះរៀបរាប់ថា៖ «@វីរៈ​ប៊ុន​ថាំ​ពេទ្យ​ជប៉ុន​ សូមមេត្តាចុះមេីល​បុគ្គលិក​ធ្វេីការផង​ អីវ៉ាន់​ខ្ញុំ​ផ្ញើមកពីខេត្តមកដល់តាំងពីព្រឹក​ ហេីយម៉ោង 11:27am​ ខលហៅខ្ញុំអោយទៅយកអីវ៉ាន់​ ។

រហែល​ម៉ោង 1:40pm​ ខ្ញុំ​ទៅយក​,​ បន្ទាប់ពី​កត់លេខអ្នកទទួលហេីយ​ ប្រហែល​15នាទីក្រោយ​ គេឆែកលេខខ្ញុំក្នុង systems ហេីយប្រាប់ខ្ញុំថាគ្មានអីវ៉ាន់ទេ​ គេសុំអោយខ្ញុំអោយអ្នកផ្ញេីថតរូប​វិក្កយបត្រ​ផ្ញើ​អីវ៉ាន់​អោយគេមេីល​ ,​ បន្ទាប់ពី​មេីលហេីយគេទៅរកអីវ៉ាន់ហេីយនៅតែមិនឃេីញ​ អោយខ្ញុំចាំប្រហែល20នាទី​បន្ទាប់​មកគេមកសួរខ្ញុំថាមានរូបកេសអីវ៉ាន់នឹងអត់​ ហេីយខ្ញុំក៏អោយមេីលរូបកេសនឹងទៀត​ ហេីយនៅតែរកមិនឃេីញ​ ពាក្យដែលខ្ញុំទទួលគឺសុំរងចាំមួយភ្លេត ខ្ញុំចាំរហូតដល់ម៉ោង 3:11pm​ ទេីបរកអីវ៉ាន់ខ្ញុំឃេីញ​ អ្វី​ដែរហួសចិត្តនោះគឺអីវ៉ាន់ខ្ញុំមិនបានទុកដាក់អោយត្រឹមត្រូវទេ​ គឺទុកនៅខាងក្រៅស្តុក​ ហេីយអីវ៉ាន់ក៏ខូចខាត​អស់50%​ សូម្បី​តែពាក្យសុំទោសខ្ញុំមួយម៉ាត់ក៏គ្មានដែរ​ នេះឬជា​សុជីវធម៌​របស់​បុគ្គលិក​វីរៈ​ប៊ុន​ថាំ​

សំដីនិយាយមកកាន់ភ្ញៀវដូចឆ្កែព្រុស យូរ​ៗទៅអីវ៉ាន់អញខូចអញសំឡឹងមុខវាមិនទាន់នឹងបានជេរវាផង​ វាអង្គុយសំឡឹងមុខអញវិញ​ ម៉ាមីចោរន្ទះបាញ់ខែ​ចែត្រ​#វីរៈ​ប៊ុន​ថាំ​ពេទ្យ​ជប៉ុន

Related posts

Leave a Comment