ស្វីតម្លេះ! អូនហ្វា ជូនពរខួបកំណើត នាយចឺម ឆ្នាំនេះ ប្រើសុទ្ធតែពាក្យផ្អែមល្ហែមបែបនេះ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាក់ខុសប្លែកពីឆ្នាំមុនៗតារាសម្តែងរូបស្រស់ អូនហ្វា មិនបានរៀបចំពិធីខួបកំណើតឱ្យ នាយ ចឺម ជាគូស្នេហ៍នោះទេ ប៉ុន្តែយ៉ាងណាតារាស្រីរូបស្រស់ម្នាក់នេះមិនភ្លេចនឹងជូនពរគូស្នេហ៍យ៉ាងផ្អែមល្ហែមស្តាប់ហើយធ្វើឱ្យបុរសៗមិនតិចទេច្រណែន នាយចឺម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈចុងក្រោយនេះ អូនហ្វា និង នាយចឺម កាន់តែបង្ហាញពីចំណងស្នេហ៍របស់ពួកគេដោយមិនមានការលាក់បាំងដូចមុនទៀតឡើយ ។ នៅក្នុងខួបកំណើត នាយចឺម ឆ្នាំនេះ បើទោះមិនបានរៀបចំធំដុំសប្បាយ ៗជួបជុំដូចរាល់ឆ្នាំក៏ពិតមែន ប៉ុន្តែ អូនហ្វា បានជូនពរគូស្នេហ៍របស់ខ្លួនពីថា «រីករាយថ្ងៃកំណើត សូមជូនពរឱ្យ អាយដល និង គ្រួសារមានសុខភាពល្អ គ្រួសារពោរពេញទៅដោយសុភមង្គល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមឱ្យបងប្រាថ្នាអ្វីសម្រេចដូចបំណង ជួបតែសំណាងល្អ ជួបតែមនុស្សប្រកបដោយធម៌ សូមបងមានប្រជាប្រិយភាពកាន់តែខ្លាំង មានតែអ្នកស្រឡាញ់ និង គោរពអោយតម្លៃ ។ សូមឱ្យកាន់តែជោគជ័យក្នុងជីវិត មានលុយហូរចូលឱ្យច្រើនៗ មានសម្រស់កាន់តែសង្ហា សូមឱ្យបងមានក្តីសុខពេញមួយជីវិត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារដ៏ផ្អែមល្ហែមរបស់ អូនហ្វា ក៏បានធ្វើឱ្យ នាយចឺម ជាគូស្នេហ៍ពោលពាក្យអរគុណយ៉ាងរំភើប ។ ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រមានការជូនពរ និង សាទរគ្រប់ៗគ្នា ហើយក្នុងនោះក៏មានបុរសខ្លះលួចច្រណែន និង នាយចឺម ដែលមានគូស្នេហ៍ស្រស់ស្អាតបែបនេះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែមិនបានចេញទៅប្រកបការងារសិល្បៈដូចមុន អូនហ្វា បានចំណាយពេលវេលាមកថែសម្រស់របស់ខ្លួន ជាក់ស្តែងថ្មីៗនេះនាងទើបនឹងកែបន្ថែមខ្ទង់ច្រមុះថ្មី មើលទៅកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត ។ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា អូនហ្វា កាន់តែមានហាងឆេងខ្ពស់នៅក្នុងទីផ្សារសិល្បៈមិនថាការថតរឿង ឬ ស្ប៉តពាណិជ្ជកម្មនោះឡើយ ៕

Related posts

Leave a Comment