កាន់តែសង្វែក! កូនស្រីពៅ ឯកឧត្តម ម៉ៅ អាយុទ្ធ រៀបរាប់ទឹកចិត្តរបស់ សុខ រ៉ាស៊ី ក្រោយមរណភាពឪពុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ ជាថ្ងៃគម្រប់ ៧ ថ្ងៃ នៃមរណភាពរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ ជា​ផលិតករ​ដ៏ល្បីឈ្មោះមួយរូបហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើតាមការជូនដំណឹងពីក្រុមគ្រួសាររបស់ឯកឧត្តម បានឱ្យដឹងថា ពិធីបុណ្យនឹងមិនបានរៀបចំអញ្ជើញភ្ញៀវនោះទេ ព្រោះកំលុងពេលការរាតត្បាតកូវីដ-១៩ និង ការបិទខ្ទប់ ដូច្នេះកូនៗរបស់លោកបានត្រឹមធ្វើបុណ្យឧទ្ទិសកុសល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជូនដល់លោកឪពុកនៅវត្តបុទុមធម្មយុត្ត ហើយញាតិមិត្ត បងប្អូន ដែលមានបំណងចូលរួមកម្មវិធីបុណ្យ ៧ ថ្ងៃនេះ គឺអាចរៀបចំសែនព្រេនតាមប្រពៃណីនៅតាមគេហដ្ឋាន និង ទីកន្លែងរៀងៗខ្លួនបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងក្រុមគ្រួសារកំពុងជួបទុក្ខធំ កូនស្រីពៅរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ គឺអ្នកនាង ម៉ៅ ម៉ូនីរ័ត្ន បានរៀបរាប់យ៉ាងច្រើនពីទឹកចិត្តរបស់ពិធីករប្រចាំស្ថានីយ៍ទូរទស្សហង្សមាស គឺ លោក សុខ រ៉ាស៊ី ដែលតែងតែព្រួយបារម្ភពីក្រុមគ្រួសាររបស់អ្នកនាងតាំងពីដើមមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងបានរៀបរាប់ថា «សូមអរគុណប្អូនប្រុស Mc Rasy Sok នឹងប្អូនស្រី Pich Tepi ដែលតែងតែបារម្ភ ស្រឡាញ់ យកចិត្តទុកដាក់ តាំងពីរាប់អានគ្នាតំបូងមក» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកថា ថ្ងៃមរណភាពរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ គឺ លោក សុខ រ៉ាស៊ី ជាបុគ្គលដំបូងដែលបានជូនដំណឹងដល់មហាជន ហើយលោកបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពតាំងពីដើមមក រហូតលោកបានផ្លាស់ប្តូររូបភាពកាន់ទុក្ខនៅលើគណនីហ្វេសប៊ុករបស់ខ្លួនទៀតផង ៕ ប្រភព៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment