ចាំអត់? កូនប្រសាដែលម្តាយក្មេកដឹកដៃទៅវ៉ៃប្តីដល់រោងការ បាត់មួយរយៈ ត្រលប់មកលើកនេះប្រែសម្រស់ឡើងញាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនសុទ្ធតែបានជ្រាបមកហើយពីរឿងរ៉ាវមួយដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គមថៃ បន្ទាប់ពីឃើញវីដេអូស្រ្តីជាម្ដាយបានទៅវ៉ៃទះតប់កូនប្រុសខ្លួនឯងដល់រោងការ រឿងលួចក្បត់ចិត្តកូនប្រសាទៅរៀបការប្រពន្ធថ្មី បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលកន្លងទៅនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវនេះ បានធ្វើឱ្យមហាជនមានការស្ងើចគ្រប់គ្រប់គ្នាចំពោះទឹកចិត្តម្ដាយក្មេក ព្រមទាំងនាំគ្នាជួយលើទឹកចិត្តដល់ប្រពន្ធដើមឱ្យស៊ូ និង ផ្តើមជីវិតថ្មីល្អជាងនេះផងដែរ ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ពោលគឺកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ក្រោយបានឮដំណឹងលែងលះ និង បាត់មុខនារីជាប្រប្រពន្ធដើមមួយរយៈមក ពេលនេះនាងបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានគណនីរបស់គ្លីនិកកែសម្ផស្សមួយបានបង្ហោះរូបភាពរបស់នាង ព្រមជាមួយពាក្យថា «រយៈពេល ១៤ ថ្ងៃ ពេលនេះប្រពន្ធដើមបានផ្លាស់ប្តូរហើយ ហើយអនាគតប្តីថ្មីក៏នឹងចូលមកឆាប់ៗនេះដែរ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីមានការបង្ហោះរូបភាពការប្រែប្រួលសម្រស់របស់ប្រពន្ធដើមយ៉ាងប្លែកមិនគួរឱ្យជឿបែបនេះ ធ្វើឱ្យមហាជនអត់សរសើរមិនបានពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងនៅពេលនេះ ហើយថែមទាំងជូនពរនាងបានជួបមនុស្សល្អចូលមកក្នុងជីវិតផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment