មហាសំណាង! នារីម្នាក់ ប្រទះឃើញ គុជខ្យងពណ៌ទឹកក្រូចដ៏កម្រ ខណៈពេលបរិភោគគ្រឿងសមុទ្

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ សំណាងមនុស្សមើលមិនឃើញ បន្ទាប់ពីនារីក្រខ្សត់ជនជាតិថៃម្នាក់ បានប្រទះឃើញគុជខ្យងពណ៌ទឹកក្រូចដ៏កម្រមួយ ខណៈពេលបរិភោគគ្រឿងសមុទ្រ ដែលអាចដាក់លក់បានក្នុងតម្លៃរាប់ម៉ឺនដុល្លារអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូងឡើយ នាង Kodchakorn Tantiwiwatkul បានទិញខ្យងសមុទ្រមួយពីផ្សារក្នុងស្រុក នៅខេត្ត Satun ប្រទេសថៃ ក្នុងគោលបំណងសម្រាប់ធ្វើអាហារពេលល្ងាច។ ខណៈពេលនាងកំពុងកាត់ខ្យងជាបំណែកតូចៗ នាងក៏ប្រទះឃើញវត្ថុពណ៌ទឹកក្រូចមូលមួយដុំ ដោយពេលនោះ នាងគិតថាវាគ្រាន់ជាដុំថ្មប៉ុណ្នោះ ប៉ុន្ដែនាង​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីម្ដាយប្រាប់ថាវា គឺជាគុជខ្យង Melo ពណ៌ទឹកក្រូចដ៏កម្រមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រុមគ្រួសាររបស់នាងបានសម្រេចចិត្តមិនបង្ហើបឱ្យនរណាដឹងអំពីរឿងនេះអស់រយៈពេលជិត ៣ខែ ក៏ព្រោះតែខ្លាចអ្នកលក់ខ្យងដឹងដំណឹងទារយកគុជខ្យងវិញ។ ប៉ុន្ដែ ទើបតែថ្មីៗនេះទេ គ្រួសារដ៏កម្សត់មួយនេះបានបញ្ចេញគុជខ្យង Melo មកទីសាធារណៈ ដើម្បីដាក់លក់យកប្រាក់បង់ថ្លៃសេវាពេទ្យជូនម្ដាយ ដែលកំពុងមានជំងឺមហារីក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា គុជខ្យង Melo ត្រូវបានបង្កើតឡើងដោយសត្វខ្យងសមុទ្រម្យ៉ាងឈ្មោះ Melo Melo។ គុជខ្យងនេះ មានចាប់ពីពណ៌ទឹកក្រូច រហូតដល់ពណ៌ត្នោត តែពណ៌ទឹកក្រូចគឺជាពណ៌ដ៏ថ្លៃបំផុត។ ហើយពពួកខ្យងសមុទ្រប្រភេទនេះ ជាធម្មតាត្រូវបានគេរកឃើញនៅសមុទ្រចិនខាងត្បូង និងសមុទ្រ Andaman៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment