ញាក់សាច់! បុរសម្នាក់នេះក្ដៅចិត្ដពេក ព្រោះមុខអត់ស្អាតរកការងារអត់បានធ្វើ ស្រាប់តែទៅកែសម្ផស្ស៩ដង ឥឡូវមុខដូច Oppa​ (មានវីដេអូខាងក្នុង)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វៀតណាម៖ សព្វថ្ងៃនេះ ប្រសិនបើកើតមកមិនសូវស្អាត មិនសូវទាក់ទាញ វាលែងជាបញ្ហាគួរឲ្យព្រួយបារម្ភ.តទៅទៀតហើយ ព្រោះថាបច្ចេកវិទ្យាកាន់តែទំនើប មនុស្សគ្រប់រូបសុទ្ធតែអាចធ្វើការកែសម្ផស្សតាមចិត្ដចង់បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង ដូចជាបុរសជនជាតិវៀតណាមម្នាក់ អះអាងថាខ្លួន បានវះកាត់កែសម្ផស្សជាច្រើនលើក រហូតទទួលបានមុខមាត់ថ្មីមើលសឹងមិនចង់ស្គាល់ បន្ទាប់ពីបរាជ័យរកការងារមិនបានធ្វើនាពេលកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភព័ត៌មានបានឲ្យដឹងថា លោក Đỗ Quyền ជាអ្នកលេង TikTok មួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមចិនមួយនេះ បន្ទាប់ពីលោកបានលាតត្រដាងរូបថតកាលមិនទាន់វះកាត់កែសម្ផស្ស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងក្រោយពេលវះកាត់កែសម្ផស្សចំនួន ៩ដង ត្រង់កន្លែងសំខាន់ៗដែលរួមមានដូចជា លើកខ្ទង់ច្រមុះ ចាក់ចង្កា បបូរមាត់ វះកាត់ត្របកភ្នែកពីរជាន់ និងកន្លែងមួយចំនួនទៀត ដោយចំណាយអស់ប្រាក់ប្រមាណ ៤០០លានដុង ឬប្រមាណ ១៧,៤០០ដុល្លារអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសវ័យ ២៦ឆ្នាំ ដែលបច្ចុប្បន្នធ្វើការជាអ្នកកែសម្ផស្សនៅក្នុងទីក្រុងសៃហ្គនរូបនេះ​ បង្ហើបថាមូលហេតុដែលជំរុញទឹកចិត្ដលោកឲ្យហ៊ានចំណាយប្រាក់យ៉ាងច្រើនបែបនេះ ដោយសារមុខមាត់មិនអំណោយផលពីធម្មជាតិ ជាហេតុពិបាករកការងារធ្វើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសលោកធ្លាប់ត្រូវបានគេចំអក​​ចំអន់ថាមុខមាត់មិនស្អាត មិនទាក់ទាញ អំឡុងពេលទៅសម្ភាសន៍ការងារ។ ដូច្នេះលោកក៏សម្រេចចិត្ដសន្សំលុយដោយខ្លួនឯង ពីព្រោះថាក្រុមគ្រួសារក៏មិនមានជីវភាពធូរធាអីនោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថា កាលពីមកដល់ផ្ទះលើកដំបូង បន្ទាប់ពីវះកាត់កែសម្ផស្សរួច ម្ដាយឪពុករបស់លោកមើលលោកមិនស្គាល់ឡើយ ព្រោះតែប្លែកខ្លាំង ហាក់ដូចជាមនុស្សពីរនាក់ផ្សេងគ្នាអីចឹង។ លោកក៏គិតថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើមាននរណាម្នាក់មិនមែនជាខ្លួនលោកផ្ទាល់ យករូបថតមុនពេល និងក្រោយពេលវះកាត់កែសម្ផស្សទៅបង្ហោះនោះ ប្រហែលគ្មាននរណាម្នាក់ជឿថា ម្ចាស់រូបជាមនុស្សតែមួយទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ ប្រភព៖ ខ្មែរឡូត

Related posts

Leave a Comment