អ្នកគាំទ្របារម្ភ វី ឌីណែត គីឡូស្រកខ្លាំង ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគាំទ្រជាច្រើនហាក់បានធូរចិត្តក្រោយពីបានឃើញតារាចម្រៀង វី ឌីណែត បង្ហាញភាពរឹងមាំបើទោះបីកន្លងមកនាងបានជួបទុក្ខសោកបាត់បង់អ្នកម្តាយក៏ដោយ ។ អ្វីដែលចាប់អារម្មណ៍ ថ្មីៗនេះអ្នកគាំទ្រជាច្រើនបានបង្ហាញភាពភ្ញាក់ផ្អើលក្រោយពីបានឃើញរូបភាពថ្មីរបស់ វី ឌីណែត ស្រកគីឡូច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះតារាចម្រៀង វី ឌីណែត បានបង្ហាញរូបភាពប្រមាណជា ៣ សន្លឹកអមជាមួយសារដែលមានអត្ថន័យថា «កើតមកមានរូបគឺមានទុក្ខ ម៉ាក់តែងតែប្រាប់បែបនេះរហូតមកកូន ចឹងហើយទោះជាមានរឿងអ្វីកើតឡើងក៏ដោយយើង ត្រូវតែរឹងមាំញញឹមរក្សាជំហរដើម្បីបន្តដំណើរទៅមុខទៀត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈរូបភាពនោះ បើទោះបីជាគេសង្កេតឃើញនាងមានទឹកមុខស្រស់ស្រាយក៏ពិតមែន តែសង្កេតឃើញតារាចម្រៀងរូបនេះមានរូបរាងស្គមស្រកសាច់ច្រើនជាងមុនដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់ស្ទើរគ្រប់គ្នា ។ ជាមួយនឹងការបារម្ភក៏មានការជូនពរពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គមឱ្យនាងមានសុខភាពល្អ ជាពិសេសត្រូវរឹងមាំជាបន្តទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថាមួយរយៈនេះតារាចម្រៀង វី ឌីណែត ហាក់ជួបទុក្ខសោកជាបន្តបន្ទាប់ ជាពិសេសនាងបានបាត់បង់អ្នកម្តាយតែក្នុងមួយប៉ប្រិចភ្នែក ដោយសារតែជំងឺកូវីដ-១៩ ហើយទោះបីជាយ៉ាងនេះក្តី តារាចម្រៀងរូបនេះក៏ទទួលបានការផ្តល់កម្លាំងចិត្តពីសំណាក់មហាជនទាំងស្រុក និង ក្រៅសុ្រក ជាពិសេសមិត្តភក្តិរួមផលិតកម្មតែម្តង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment