អីយ៉ា! សួង សាខារ៉ានីត មិនចង់បានសំណាងពីមនុស្សប្រុស ស៊ូលំបាកខ្លួនឯងរហូតទិញបានផ្ទះរស់យ៉ាងរីករាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនខុសពីតារាដទៃឡើយ សួង សាខារ៉ានីត ក៏ជាតារាដែលមានជីវភាពរស់នៅហ៊ឺហាម្នាក់ដែរ ពោលគឺសព្វថ្ងៃនាងរស់នៅក្នុងផ្ទះវីឡាដែលមានទីតាំងនៅបុរីប៉េងហួត ប៉ុន្តែយ៉ាងណា សួង សាខារ៉ានីត បានបញ្ជាក់ចំៗថា ទាំងនេះជាការខិតខំប្រឹងប្រែងរបស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹងទទួលបានជីវភាពរស់នៅធូរធារ ជាពិសេសមានផ្ទះវីឡាធំជារបស់ផ្ទាល់ខ្លួនបែបនេះ សួង សាខារ៉ានីត បានលើកឡើងថា «មេឃភ្លៀងអ៊ីចឹងនឹកស្រណោះកាលពីមុនៗទម្រាំទិញបានផ្ទះតូចមួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺធ្លាប់ឆ្លងកាត់ការលំបាកការមើលងាយច្រើនណាស់ ខំរកលុយថ្ងៃផងយប់ផង តែនៅខំប្រឹងតស៊ូដើរទៅមុខរហូត ព្រោះមិនចូលចិត្ត ពឹងសំណាងពីមនុស្សប្រុសទេ សំខាន់គឺចិត្តស្មោះនៅតែរកមិនបានទៀត ឆាកជីវិតនៅដល់ណាទៅណព្វ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួង សាខារ៉ានីត ក៏ជាតារាមួយរូបដែលមានឈ្មោះបោះសំឡេងគ្រាន់បើដែរ ។ នាងលេចមុខនៅក្នុងការសម្តែង MV និង រឿងភាគទូរទស្សន៍ ដោយក្តោបតំណែងជាតួដែលមានចរិតកាចឆ្នាសដែលស័ក្តិជាមួយនឹងទម្រង់មុខរបស់នាង ។ ដោយសារតែសម្រស់ស្អាត ជាពិសេសសាច់សក្បុសនោះ ធ្វើឱ្យតារាស្រីរូបនេះមិនខ្លាចក្នុងការលេងខ្លួនសិចស៊ីបង្អួតភ្នែកមហាជនឡើយ ៕

Related posts

Leave a Comment