លោក សុវណ្ណ សុខា៖ “ជូនចំពោះលោក ខ្លូត សុផានេត្រ សូមលោកកែតម្រូវសំណេររបស់លោក ដែលបានបរិហាកេរ្តិ៍គ្រួសារខ្ញុំ ជាសាធារណៈ …កុំលេងរបៀបគ្នាកំពុងមានទុក្ខហើយ ឆ្លៀតជាន់ពន្លិចឬក៏ចង់ល្បី? ”

យោងតាមគណនីផ្លូវការរបស់លោក សុវណ្ណ សុខា បានលើកឡើងថា៖ «អតីតខ្ញុំសុវណ្ណ សុខា ជាចាងហ្វាងTVFB និងFBTV ជូនចំពោះលោក ខ្លូត សុផានេត្រ សូមលោកកែតម្រូវសំណេររបស់លោក ដែលបានបរិហាកេរ្តិ៍គ្រួសារខ្ញុំ ជាសាធារណៈរឿងបុគ្គលជារឿងផ្សេង ដោយឡែករឿងច្បាប់គឺច្បាប់

ជម្រាបសាធារណៈជនអោយបានជ្រាបថា លោកខ្លូត សុផានេត្រ អតីតគ្រាន់ជាបុគ្គលិកស៊ីប្រាក់ខែអោយអង្គភាពTVFB តែប៉ុណ្ណោះ ។ ដោយលោកខ្លូត សុផានេត្រ និងប្រពន្ធឈ្មោះមាស សុវណ្ណរតនា បានរអៀសខ្លួនសុំលាឈប់ពីអង្គភាពដោយខ្លួនឯង មូលហេតុខ្ញុំជឿថា លោកផានេត្រនិងប្រពន្ធដឹងហើយ។ សូមផ្តាំថា ឈប់បានឈប់ទៅ កុំលេងរបៀបគ្នាកំពុងមានទុក្ខហើយ ឆ្លៀតជាន់ពន្លិចឬក៏ចង់ល្បី? មានរឿងច្រើនទៀតខ្ញុំមិនលើកមកនិយាយទេ ពីព្រោះខ្ញុំចាស់ទុំហើយ មិនចង់ចងពារអ្នកណានោះទេ.»

សូមរម្លឹកថា ព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានី ភ្នំពេញ លោក ប្លង់ សុផល បានសម្រេច ចោទប្រកាន់ លោក សុវណ្ណ រិទ្ធី អគ្គនាយក សារព័ត៌មាន TVFB ពីបទ “ ញុះញង់ ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍ ” តាមមាត្រា៤៩៤ និង មាត្រា ៤៩៥ នៃ ក្រមព្រហ្មទណ្ឌនិងបានបញ្ជាឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារក្រុងភ្នំពេញឬ PJ តែម្តង

Related posts

Leave a Comment