អីយ៉ាស់! ថមមី ប្តីកំពូលស្វីត លេងឈុតធំបង្ហោះរូប សួស វីហ្សា កាលពីក្មេងៗ ជូនពរយ៉ាងផ្អែមថ្ងៃកំណើតប្រពន្

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ បើទោះជាមកដល់ពេលនេះ តារាចម្រៀង សួស វីហ្សា នៅមិនទាន់បញ្ចប់ការធ្វើចត្តាឡីស័កក្រោយព្យាបាលជំងឺកូវីដ-១៩ បានជាសះស្បើយហើយក្តី ប៉ុន្តែនៅថ្ងៃកំណើតរបស់តារាចម្រៀងស្រីរូបនេះ គឺនាងទទួលបានក្តីរំភើបចិត្តទាំងព្រឹកពីការជូនពរ និង បង្ហាញក្តីស្រឡាញ់ពីស្វាមីរបស់អ្នកនាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ នេះ លោក ថមមី បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយមានទាំងរូបរបស់អ្នកនាង សួស វីហ្សា កាលពីកុមារភាព និង កម្រងរូបភាពរបស់អ្នកទាំងពីរ ព្រមទាំងអមនូវសារជូនពរដ៏ផ្អែមល្ហែមកក់ក្តៅ ធ្វើឱ្យអ្នកបានអានហើយឡើងជាតិស្ករតាមប្តីប្រពន្ធមួយគូនេះមិនតិចទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ថមមី បានរៀបរាប់ជូនពរ សួស វីហ្សា ថា «រីករាយថ្ងៃកំណើត រាជិនីសម្រស់ប្រចាំដូងចិត្តប្តី និង កូនពេញមួយជីវិតនោះ គឺប្រពន្ធដ៏ល្អ និង អ្នកម្តាយដ៏ប្រពៃរបស់ពួកយើង សួស វីសា ប្រពន្ធសម្លាញ់របស់បង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តី និង កូនសូមជូនពរឱ្យប្រពន្ធមានសុខភាពល្អ សំណាងល្អ រកស៊ីទទួលទានមានបាន ឈ្នះអស់ភារកិច្ចការងារ និង ឧបសគ្គទាំងឡាយទាំងពួង ទៅណាមកណាមានសុវត្ថិភាព ជួបតែមនុស្សដែលស្រឡាញ់ចូលចិត្តជាមនុស្សល្អៗ តែហាមស្រឡាញ់ប្រពន្ធខ្ញុំមែនទែន ត្រឹមស្រឡាញ់រាប់បានណា គេប្រចណ្ឌខ្លួនឮនៅឯងហា ? ជាពិសេសជូនពរឱ្យអូនស្រឡាញ់បង និង កូនឱ្យច្រើនៗខ្លាំងៗ និង ក្រុមគ្រួសារយើងមានតែស្នាមញញឹមជារៀងរហូត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆាប់បានជួបជុំគ្នាវិញណា! ចុងក្រោយចង់ប្រាប់ថា បងស្រឡាញ់អូន កូនស្រឡាញ់អូន ខ្លាំងបំផុត ។ នេះជារូបភាពដែលបងស្រឡាញ់ជាងគេសម្រាប់អូន ក្នុងឱកាសខួបកំណើតអូនឆ្នាំនេះ ចូលរួម ៣ កុំ ៣ ការពារ ណាដើម្បីជាតិសន្តិភាពកម្ពុជា» ៕

Related posts

Leave a Comment