កប់សារីណាស់! លោក សុខ រ៉ាស៊ី ពិធីករហាយសូរ ឡានទំនើបបញ្ឈរជិតគ្នា ៣ គ្រឿង ផ្អើលអ្នកគាំទ្

បើទោះមិនមែនជាពិធីករដែលឈរក្នុងលំដាប់ Grade A ក៏ពិតមែន តែគេសង្កេតឃើញថាលោក សុខ រ៉ាស៊ី ដែលជាពិធីករនៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស ពិតជាមិនធម្មតាឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពោលគឺលោករស់នៅក្នុងជីវភាពហាយសូរមិនចាញ់តារាល្បីលំដាប់ប្រទេសនោះទេ ។មហាជនជាច្រើនបានបង្ហាញនូវការភ្ញាក់ផ្អើលក្រោយពីបានឃើញរូបភាពប្រមាណជា ២ សន្លឹករបស់លោក សុខ រ៉ាស៊ី ដែលកំពុងអង្គុយញ៉ាំកាហ្វេនៅក្នុងពោងហែលទឹក ក្នុងកំឡុងពេលបិទខ្ទប់ទីក្រុងភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

។ អ្វីដែលចាប់អារម្មណ៍នោះគឺ រថយន្តតម្រៀបគ្នាដល់ទៅបីគ្រឿងនៅក្នុងគេហដ្ឋានរបស់លោក មើលទៅពិតជាមិនធម្មតានោះទេ ។ មិនមានអ្វីចម្លែកទេ ព្រោះក្រៅពីការងារជាពិធីករ និង តារាសម្តែង លោក សុខ រ៉ាស៊ី ក៏មានមុខរបរនៅក្នុងដៃធំៗ ដូចជាភោជនីយដ្ឋាន និង ហាងលក់សម្លៀកបំពាក់ថែមទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថាពិធីករលោក សុខ រ៉ាស៊ី កាន់តែមានប្រជាប្រិយភាពក្រោយពីលោកបានលេចមុខនៅក្នុងទូរទស្សន៍ហង្សមាស ដោយក្តោបបាននូវកម្មវិធីធំៗជាច្រើន ។ លោកត្រូវបានគេចាត់ទុកជាពិធីករដែលមានជីវិតជោគជ័យទាំងព្រម មិនថាការងារ ជំនួញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសគីជិវីតគ្រួសារ ដែលពេលនេះលោកក៏កំពុងរស់នៅពោរពេញទៅដោយភាពកក់ក្តៅជាមួយភរិយា និង កូនប្រុសស្រី គួរឱ្យស្រឡាញ់ចំនួនពីរនាក់ ។ លោក សុខ រ៉ាស៊ី ត្រូវបានគេដឹងថាជាប្អូនប្រុសរបស់តារាចម្រៀង និង កំប្លែង លោក អៀង ចេនឡា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment