សុខៗ អេននី ហ្សាម ថាស្រឡាញ់សង្សារស្រីដូចគ្នាគេដឹងឮច្រើន ចុះបើបែកគ្នាខ្មាសគេប៉ុនណា

កាលពីពេលកន្លងទៅ មហាជននិយមតាមដានរឿងរ៉ាវឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា អេននី ហ្សាម ប្រាកដជាធ្លាប់បានដឹងមកហើយពីជីវិតស្នេហារបស់នាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយនាងបានសម្រេចជ្រើសរើសយកមនុស្សស្រីដូចគ្នាមកធ្វើជាសង្សារ ។ក្រោយពីការបើកចំហ គេសង្កេតឃើញថាកញ្ញា អេននី ហ្សាម និង សង្សារស្រី តែងតែបង្ហាញភាពផ្អែមល្ហែម និង ក្តីស្រឡាញ់ដល់គ្នាយ៉ាងខ្លាំង ហើយពេលខ្លះអ្នកទាំងពីរក៏មានការងក់ងរ ខឹងគ្នា ប្រចណ្ឌគ្នា ដូចជាគូស្នេហ៍ប្រុសស្រីផ្សេងទៀតផងដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

។យ៉ាងណាមិញ ស្រាប់តែកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ កំពុងតែឃើញភាពផ្អែមល្ហែមរបស់ អេននី ហ្សាម និង សង្សារស្រីសុខៗស្រាប់តែនាងបានបង្ហោះសារមួយឃ្លាថា «កាលស្រឡាញ់គ្នាគេដឹងឮច្រើន ចុះបើពេលបែកគ្នាខ្មាសគេប៉ុនណា» ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំង ។អេននី ហ្សាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានរៀបរាប់ថា «ស្រឡាញ់គ្នា គេដឹងឮច្រើន ល្បីពេញសង្គម FB បើសុខៗពួកយើងបែកគ្នា សួរថាខ្មាសគេអត់ ? ចំពោះអូនអត់មានអីត្រូវខ្មាសផង ជួបគ្នាជានិស្ស័យ បែកគ្នាជាព្រហ្មលិខិត មានអីត្រូវខ្មាស! អ្វីដែលគួរតែគិត គឺស្តាយអនុស្សាវរីយ៍ អ៊ីចឹងកុំគិតច្រើន ពេលណាពេលនឹងចុះ មានជួបមានបែក មិនអាចតវ៉ាបានទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

។ សំខាន់ថាបានរយៈពេលខ្លី ឬ ក៏វែង ? ហើយសំខាន់ ឥលូវឱ្យស្រឡាញ់យូរ» ។ក្រោយពីឃើញខ្លឹមសារទាំងស្រុង អេននី ហ្សាម បានរៀបរាប់ហើយនោះ អ្នកលេងបណ្តាញសង្គមក៏បានលើកឡើងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នេហារវាងនាង និង សង្សារស្រី គឺមិនមានភាពរកាំរកូសនោះទេ ប៉ុន្តែអ្នកទាំងពីរកំពុងតែរឹតបណ្តឹងចំណងស្នេហ៍ឱ្យកាត់តែស្ថិតស្ថេរប៉ុណ្ណោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment