ជូនពរម្នាក់មួយម៉ាត់មក! រ៉េត សារីតា ចេញដំណើរទៅអាមរិក ប្រកួត Miss Universe ហើយ

ពេលវេលាដែលមហាជនអ្នកគាំទ្រ Miss Universe Cambodia 2020 បានទន្ទឹងរង់ចាំ នៃការធ្វើដំណើររបស់ម្ចាស់មកុដ កញ្ញា រ៉េត សារីតា ទៅកាន់ការប្រកួតឆាកអន្តរជាតិបានឈានមកដល់ហើយ ដោយនៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញាបានចាកចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកហើយ ។រ៉េត សារីតា បានចាកចេញពីប្រទេសកម្ពុជា ក្នុងការត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឯរដ្ឋ Florida ឯទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១ ខាងមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

។ដំណើរនៃការទៅដល់របស់ Miss Universe Cambodia 2020 នេះ ដែរដោយស្ថានភាពកូវីដ-១៩ កំពុងបន្តការរាលដាល កញ្ញា រ៉េត សារីតា គឺត្រូវធ្វើដំណើរតែម្នាក់ឯង ហេតុដូច្នេះ អ្នកគាំទ្រ និង អ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានជូនពរដល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រ៉េត សារីតា ឲ្យទទួលបានជោគជ័យ និង មានសុខភាពល្អក្នុងការធ្វើដំណើរទៅកាន់ការប្រកួតនេះ ។គួរឲ្យដឹងថា ពេលទៅដល់សហរដ្ឋអាមេរិក រ៉េត សារីតា ក៏ដូចជា Miss Universe មកពីបណ្តាប្រទេសជាច្រើនទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នឹងធ្វើការដាក់ខ្លួនរយៈពេល ១៤ ថ្ងៃ ដើម្បីតាមដានសុខភាព ។ បន្ទាប់មកពួកគេនឹងមានសកម្មភាពនានារួមគ្នាជាច្រើន រហូតដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment