ជុំ ស៊ីថា ភ័យបុកពោះឃើញឡានពេទ្យមកឈប់ចំមុខផ្ទះ ចុងក្រោយគឺរឿងនេះសោះ!

មុននេះបន្តិច អតីតតារាសម្តែង និង បង្ហាញម៉ូដ លោក ជុំ ស៊ីថា បានបង្ហាញអារម្មណ៍ភ័យតក់ស្លុតយ៉ាងខ្លាំង ក៏ព្រោះតែមានឡានពេទ្យ និង ក្រុមគ្រូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេទ្យប៉ុន្មានរូបមកដល់មុខផ្ទះរបស់លោកតែម្តង ។ភ្លាមៗ លោកក៏បានបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុក ដោយយកចេញពីកាមេរ៉ាសុវត្ថិភាពមុខផ្ទះ ក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ័យបុកពោះមិនស្ទើរដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកាលៈទេសៈនេះ ​ព្រោះនឹកស្មានថាជាក្រុមគ្រូពេទ្យមកយកសំណាក និង អ្នកជំងឺកូវីដ-១៩ ។យ៉ាងណាមិញ លោក ជុំ ស៊ីថា ក៏បានបញ្ជាក់ថា លោកក៏ភ័យ និង អ្នកជិតខាងក្នុងរបងក៏ភ័យដូចគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះឃើញឡានពេទ្យមកឈប់មុខផ្ទះបែបនេះ ប៉ុន្តែការពិតនោះ គឺជាគ្រូពេទ្រមកចាក់វ៉ាក់សាំងឱ្យកូនភ្លោះទាំង ៣ របស់លោកសោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

។ការបញ្ជាក់នោះដែរ បានធ្វើឱ្យមហាជនមានការធូរចិត្ត និង នឹកអស់សំណើចដូចគ្នាដែរដោយបានលើកឡើងថា អ្នកណាមិនភ័យ បើឡានពេទ្យមកចតនៅមុខផ្ទះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment