អតីតប្រុសស្អាត CTN ជិន បញ្ញា កើតកូវីដ-១៩ ឯសមាជិកគ្រួសារ ១២ នាក់ កំពុងធ្វើចត្តាឡីស័ក

រហូតមកដល់ពេលនេះលោក ជិន បញ្ញា ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ បានប្រមាណជាជិតមួយសប្តាហ៍ហើយដែរ ។ ដោយឡែកសមាជិកគ្រួសាររបស់លោកដែលមានគ្នាប្រមាណជា ១២ នាក់នោះកំពុងធ្វើចត្តាឡីស័កនៅឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

។ លោក ជិន បញ្ញា បន់ស្រន់សុំឱ្យក្រុមគ្រួសាររបស់លោកជៀសផុតពីជំងឺមួយនេះ ។លោក ជិន បញ្ញា ធ្លាប់ជាអតីតប្រុសស្អាតប្រចាំទូរទស្សន៍ស៊ីធីអិន ហើយពេលនេះលោកក៏ជាអ្នកព័ត៌មានម្នាក់ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែពេលនេះលោកមានការប្រែប្រួលសម្រស់ច្រើនស្ទើរមិនមានមហាជននៅចាំលោកនោះទេ ។ លោក ជិន បញ្ញា បានរកឃើញឆ្លងកូវីដ-១៩ កាលពីថ្ងៃទី ១៦ កន្លងទៅ ក្រោយពីលោកបានទៅទទួលទានកាហ្វេនៅហាងមួយកន្លែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែដឹងខ្លួនមានជំងឺកូវីដ-១៩ ភ្លាម លោក ជិន បញ្ញា បានបង្ហោះសារខ្លីថា «ខ្ញុំសុំទោសបងប្អូនទាំងអស់គ្នា» ។ពេលនេះដែរ ស្ថានភាពសុខភាពរបស់លោក ជិន បញ្ញា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការល្អប្រសើរច្រើនហើយ អ្វីដែលលោករីករាយនោះគឺក្រុមគ្រួសាររបស់លោកសុទ្ធតែមានលទ្ធផលតេស្តអវិជ្ជមាន ។ ពេលនេះ លោក ជិន បញ្ញា មានភរិយានិងកូនៗចំនួន ៥ នាក់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment