មុខនារីទាំងនេះ សុទ្ធតែកំពូលមុខហើយ តែពេល កែសម្ផស្សហើយ និយាយលែងចេញ

កម្សាន្ត៖ ជាការពិត មនុស្សគ្រប់គ្នា តែងតែប្រាថ្នានូវរូបសម្រស់ស្រស់សោភា ជាមួយនឹង រាងរៅស្រលូនស្អាត គ្មានចន្លោះត្រង់ណា តែពេលខ្លះ អាចនិយាយបានថា ជាវាសនា ដែលអ្នកខ្លះ កើតមកមានមុខស្អាត សមលក្ខណៈ តែអ្នកខ្លះ ក៏កើតមក មានមុខពិបាកមើលក៏មានដែរ។ ដោយសារតែបែបនេះហើយ ទើបមានមនុស្សស្រីមួយចំនួន សម្រេចចិត្ត ទៅវះកាត់កែសម្ផស្ស ជាមួយនឹង​ ការចំណាយថ្លៃៗ

ដោយសារតែបច្ចេកវិឡា កាន់តែទំនើបៗ បានធ្វើឲ្យ មនុស្សស្រី៣នាក់ ដែលតែងអស់សង្ឃឹមក្នុងចិត្ត ថាពួកគេនឹងមានមុខអាក្រក់បែបនេះអស់មួយជីវិត តែពេលនេះ សម្រស់របស់ពួកគេ ប្រែក្លាយជាស្អាត ក្នុងមួយរំពេច ដោយសារតែស្នាដៃ អ្នកជំនាញកែសម្ផស្

ក្នុងនោះ ទម្រង់មុខរបស់នារីទាំង៣ អាចចាត់ទុកថា​ជាទម្រង់មុខពិបាកកែខ្លាំងណាស់​ ទម្រាំក្លាយជាស្រីស្អាតបាន ដោយពួកគេ កែសឹងតែពេញ១តួមុខ ហើយកែមិនតិចដងនោះដែរ។ ប៉ុន្តែទោះបីជា លំបាកប៉ុណ្ណាក៏ដោយ ក៏ក្រុមគ្រូពេទ្យ ព្យាយាមកែខៃ ធ្វើឲ្យពួកគេ ហាក់ដូចជាមានជីវិតជាថ្មី ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត សឹងតែពួកគេ មិនដែលស្រមៃដល់៕
ចង់ដឹងថា មុខមាត់របស់ពួកគេ មុន និងក្រោយកែ ខុសគ្នាខ្លាំងបែបណា ទៅមើលទាំងអស់គ្នា

Related posts

Leave a Comment