ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបមកហើយ ពីគូស្វាមីភរិយា រវាងតារាប្រុសស្រី លោក ថមមី និង អ្នកនាង សួស វីហ្សា ដែលក្រោយពី រៀបការនឹងគ្នារួចមក អ្នកទាំងពីរ តែងតែបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែម ឲ្យហ្វេនៗជាច្រើន បានទស្សនាផងដែរ
ជាពិសេស ចាប់តាំងពី អ្នកនាង សួស វីហ្សា មានផ្ទៃពោះមក លោក ថមមី រឹតតែមាន ការយកចិត្តទុកដាក់ ថ្នាក់ថ្នម និងផ្ដល់ភាពកក់ក្ដៅ យ៉ាងពេញទំហឹង ដល់ភរិយារបស់ខ្លួនថែមទៀត ដែលធ្វើឲ្យហ្វេនៗមួយចំនួនពិតជាសរសើរដល់គ្រួសារមួយនេះតែម្តង
លើសពីនេះទៅទៀត តាមរយៈការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់មិញនេះ លោក ថមមី បាន Surprise ខួបកំណើតឲ្យភរិយារបស់ខ្លួន យ៉ាងរ៉ូមែនទិក មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងបាន បង្ហាញរូបភាពស្វីតៗជាមួយគ្នា ព្រមទាំងគ្រួសាររបស់លោកផ្ទាល់ ដែលធ្វើអ្នកគាំទ្រជាច្រើន លួចច្រណែន មើលទៅពិតជាមានក្តីសុខខ្លាំងតែម្តង