រកឯណាបានប្រពន្ធល្អចឹង!អ្នកនាងស្រីអូនជូនកាដូផ្ទះវីឡាដ៏ធំស្កឹមស្កៃនៅថ្ងៃខួបកំណើតស្វាមី

ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជនមិនតិចនោះទេ បានស្គាល់ពីតារាហ្វេសប៊ុក វ័យក្មេង និងពូកែរកស៊ី អ្នកនាង ស្រី អូន ជាក់ជាមិនខាន ដោយនាពេលកន្លងមក នាងតែងតែជួយដល់ ពុក ម៉ែ បងប្អូន ដែលមានការខ្វះខាត គ្មានទីពឹង។ ដោយទង្វើល្អៗជាច្រើនរបស់ខ្លួន ធ្វើឲ្យអ្នកនាង ស្រី អូន មានការសរសើរយ៉ាងខ្លាំងពីទស្សនិកជន មិនដាច់ពីមាត់នោះទេ។ យ៉ាងណាមិញបើនិយាយដល់ជីវិតគ្រួសារិញទោះបីជារវល់នឹងមុខជំនួញរាងខ្លួនក្តៅប៉ុន្តែជាញឹកញយគេឃើញក្រុមគ្រួសារអ្នកនាងស្រីអូនឆ្លៀតពេលធ្វើដំណើរកំសាន្តជាមួយគ្នានៅតាមទីរមណីយដ្ឋាននានា នឹងបង្ហាញការស្រលាញ់ថ្នាក់ថ្នមគ្នាយ៉ាងល្អូនល្អឺន។ ជាក់ស្តែងមុននេះបន្តិចអ្នកនាងស្រីអូនបានបង្ហោះរូបភាពប៉ុន្មានសន្លឹកព្រមទាំងសរសេរយ៉ាងដូច្នេះថា

ហ្វេ៊សប៊ុក Ah Ry Nuon៖ ជូនកាដូរខួបកំណេីតលោកប្ដីតាំងពីចាប់ដៃគ្នាមកហ្នឹងស្គាល់គ្នាមកច្រេីនឆ្នាំហេីយលោកប្ដីមិនដែរចេះខឹងប្រពន្ធរករឿងទេ មានតែក្ដីអំណត់ជាមួយប្រពន្ធ។ ដូចគ្នាប្រពន្ធក៏ព្យាយាមធ្វេីការរកសុីដេីម្បីសំរួលជីវភាពពិសេសលេីកដំកេីងមុខមាត់ប្ដីនៅក្នុងសង្គមនិងគ្រួសារផងដែរ។ យេីងរៀបការជាមួយគ្នាដេីម្បីបំពេញចន្លោះខ្វះខាតរបស់គ្នា មិនមែនចង់ចាញ់ឈ្នះគ្នាទេប្ដីល្អ ប៉ាល្អ កូនប្រសារល្អ បងថ្លៃល្អ ប្អូនថ្លៃល្អ មេល្អអាតាបុិភ្នែកលឹប Chheang Roth

Related posts

Leave a Comment