អាណិតប្អូនណាស់ យំទៀតហើយ ប្អូនប្រុសដែលជាមនុស្ស គ ខំឡាយលក់អីវ៉ាន់អនឡាញ បែរជាមានជនខិលខូច ក្លែងបន្លំគណនីហ្វេសប៊ុករបស់ប្អូន យកទៅបោកប្រាស់អ្នកដ៏ទៃទៅវិញ

កាលពីពេលថ្មីៗនេះ យុវជនម្នាក់ មានគណនី ហ្វេសប៊ុកឈ្មោះ Nut Nuttakit ដែលគាត់គឺជាមនុស្ស គ មិនអាចនិយាយស្ដីបានតាំងពីកំណើត បានខិតខំតស៊ូជំនះនឹងជីវិតដ៏លំបាកមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមិនបានជ្រើសរើស ការសុំជំនួយពីសប្បុរសជននោះឡើយ ដោយគាត់បានខិតខំបង្កើតមុខរបបមួយ ដោយខ្លួនឯង ដែលធ្វើជាអ្នកលក់ផលិតផលកែសម្ផស្សមួយចំនួន មានដូចជា ម្សៅ និងឡេការពារកំដៅថ្ងៃ រួមជាមួយគ្រឿងសម្អាងមួយចំនួនទៀត តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក។

ប៉ុន្ដែមនុស្សគិត មិនដូចទេវតាគិតនោះឡើយ មនុស្សជាច្រើន បានកំពុងតែជោគជ័យ ក្នុងវិស័យអនឡាញសបនេះជាច្រើន ខណៈដែលយុវជនរូបនេះ ហាក់មិនសមប្រកបនឹងមុខរបបមួយនេះ ដូចអ្នកដទៃនោះឡើយ ព្រោះតែពេលឡាយវីដេអូម្ដងៗ ប្អូនប្រុសមិនអាចឆ្លើយតបជាមួយអតិថិជនបាន ហើយថែមទាំងមានអ្នកស្អប់ថែមទៀតផង

យ៉ាងណាមិញ មួយរយៈពេលចុងក្រោយនេះ ប្អូនប្រុស Nut Nuttakit ហាក់ត្រូវបានមហាជនមួយចំនួនធំ មានចិត្ដអាណិតស្រលាញ់ជាខ្លាំង ដែលមានអ្នកជួយទិញផលិតផលរបស់ប្អូនប្រុសជាហូរហែរ រហូតធ្វើឱ្យមានជនឆ្លៀតឱកាសមួយចំនួន បានបង្កើតគណនី ហ្វេសប៊ុក ក្លែងក្លាយដូចទៅនឹងអាខោនរបស់ប្អូនប្រុស Nuttakit ដើម្បីធ្វើការឆបោកអតិថិជនរបស់ប្អូនប្រុស ដូចជាករណីឱ្យវេលុយលេខផ្សេង ដែលយើងតែងតែឃើញកើតឡើងជារឿយៗជាមួយគ្នានេះដែរ ប្អូនប្រុស Nut Nuttakit ក៏បានឡាយវីដេអូភ្លាមៗ ព្រោះតែគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះជនឱកាសនិយមទាំងអស់នោះ រហូតធ្វើឱ្យប្អូនបានឡាយវីដេអូបណ្ដើរ និងសម្រុកទឹកភ្នែកទាំងក្ដីឈឺចុកចាប់ ដែលមានអ្នកកេងប្រវ័ញលើកម្លាំងញើសឈាមរបស់គាត់។

Related posts

Leave a Comment