ភ្នំពេញ ៖ តារាចម្រៀងស្រីសាច់សខ្ចីកញ្ញា វីរៈ និច្ច ស្របពេលដែលទីផ្សារសិល្បៈបច្ចុប្បន្នកាន់តែមានសន្ទុះ និងទទួលបានការគាំទ្រពីទស្សនិកជនពិសេសបណ្តាមិត្តយុវវ័យនោះ បានធ្វើឲ្យតារាស្រីរូបនេះ ហាក់មានឱកាសច្រើនតាមបណ្តាកម្មវិធីប្រគំតន្ត្រីនិងលើឆាកមួយចំនួន។ដោយសារតែហេតុផលនេះហើយ ទើបធ្វើឲ្យតារាស្រីវ័យក្មេងមានមន្តស្នេហ៍កញ្ញាវីរៈ និច្ច មានឱកាសក្តាប់យកភាពហ៊ឺហាតាមរយៈការចាយលុយទិញសម្ភារៈមានតម្លៃថ្លៃៗ និងម៉ាកល្បីមិនចាញ់តារាប្រុស-ស្រីឯទៀតនោះឡើយ។ ប៉ុន្តែយ៉ាងណាក្តីរឿងរ៉ាវដែលកាន់តែធ្វើឲ្យអ្នកគាំទ្រនិងលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំងនោះ គឺថ្មីៗនេះ វីរៈ និច្ច បានបង្ហោះរូបភាពមួយសន្លឹកបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុក
បថត ដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់មហាជននោះ ដោយគេសង្កេតឃើញនៅលើដៃខាងស្តាំរបស់តារាស្រីកញ្ញា វីរៈ និច្ច មានចាក់សាក់រូបប្លែកពីគេគឺនាងចាក់សាក់រូបមនុស្សស្រីជក់បារីនិងបង្ហុយផ្សែងយ៉ាងព្រងើយទៅវិញ
តាមរយៈរូបភាពនេះ មានទស្សនិកជនមួយចំនួន បានផ្ញើសារបែបលេងសើចហើយខ្លះទៀតក៏បានលើកសរសើរនាងថា ស្អាតដូចតារាបរទេសទៀតផង។ សូមប្រិយមិត្តទស្សនារូបភាពនៃការចាក់សាក់របស់ វីរៈ និច្ច ខាងក្រោមនេះទាំងអស់គ្នា៖