ពិតអាសូរណាស់😭😭 សូមបងប្អូនប្រយ័ត្ន ស្ត្រីម្នាក់បានបាត់បង់ជីវិត ដោយសារតែអួលបាយ….

បាត់បង់ជីវិតដោយសារតែអួលបាយ ជារឿងគួរឱ្យអាណិតបំផុត សូមបងប្អូនមេត្តាប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ…!!! នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​ ២០២០,វេលាម៉ោង​ ១១: ០០នាទី​នៅ​ក្នុង​រោងចក្រ​ កាត់ដេរ​​ មេតថេក ខេមបូឌា ខប លីមីធីត ស្ថិតនៅភូមិ​អំពិលលេី​ ឃុំអំពិល ស្រុកកំពង់សៀម​ ខេត្ត​កំពង់ចាម​ មាន​ករណី​អួល​បាយបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់​ជនរងគ្រោះមាន​ឈ្មោះ​ ណៃ​ រដ្ឋា​ ភេទស្រី​ អាយុ​ ៤១ ឆ្នាំ​

ខណ:ពេលកំពុងហូបបាយ​ នៅក្នុង​អគាររោងចក្រ។ ពេល​ភ្លាមនោះអ្នកហូបបាយជាមួយបាននាំគ្នា​យកគាត់មកពេទ្យដែល​ប្រចាំការក្នុង​រោងចក្រ​ ពេល​យកមកដល់ពេទ្យដែលប្រចាំការបាន​បញ្ជូនមកពេទ្យខេត្ត​កំពង់ចាម​ ពេល​មក​ដល់​ពេទ្យ​ កំពង់ចាម

ជនរងគ្រោះបានស្លាប់​បាត់ទៅហេីយនិង​បាន​ដឹក​បន្តទៅផ្ទះនៅ​ភូមិ​កោះ​ប្រាក់​​ ឃុំ​កោះ​ទន្ទឹម​ ស្រុកកំពង់សៀម​.​ ខេត្ត​កំពង់ចាម​ ដើម្បីប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Related posts

Leave a Comment