កូនធំៗពេញកម្លោះ អស់ហើយ! តែ ព្រាប សុវត្តិ និងភរិយា នៅស្វីតមិនឲ្យចាញ់ក្មេងៗ (មានវីដេអូ)

ភ្នំពេញ៖ បើនិយាយពីឈ្មោះ កំពូលតារាចម្រៀងប្រុសល្បីលំដាប់ប្រទេស ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានដឹងរួចមកហើយ ពេលបានឭឈ្មោះតារាចម្រៀង សាច់ចាំ ព្រាប សុវត្តិ ដែលនរណាៗក៏ស្គាល់ ស្ទើរតែទូទាំងប្រទេស ថាជាតារាចម្រៀងប្រុសមួយរូប ដែលមានទេពកោសល្យខ្ពស់ និង បទពិសោធន៍ច្រើនឆ្នាំនៅក្នុងវិស័យសិល្បៈចម្រៀងកម្ពុជារបស់យើង

ហើយក្នុងនោះផងដែរ បើងាកទៅមើលជីវិតគ្រួសាររបស់តារាប្រុសរូបនេះវិញ គឺពិតជាមានសុភមង្គលខ្លាំងមែនទែន ដោយអ្នកណាៗឃើញហើយក៏លាន់មាត់សរសើរស្ទើរគ្រប់គ្នាផងដែរ ដោយសារតែជីវិតអាពាហ៍ពិពាហ៍របស់លោក បានចាប់ដៃគ្នាអស់រយៈពេលជាច្រើនឆ្នាំ និងបន្សល់បាន កូនប្រុស៣នាក់ ធំៗពេញកម្លោះអស់ពិតមែន ប៉ុន្តែគេកម្រឃើញមានព័ត៌មានមិនល្អក្នុងជីវិតគ្រួសាររបស់លោកណាស់ ពោលគឺគេតែងឃើញ គ្រួសារមួយនេះ តែងបង្ហាញភាពសប្បាយរីករាយជាញឹកញាប់តាមរយៈបណ្ដាញសង្គមនានាផងដែរ

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានវីដែអូមួយ ដែលបានបង្ហោះដោយភរិយា របស់លោកផ្ទាល់ ដែលបង្ហាញថា ប្ដីប្រពន្ធមួយគូនេះ នៅតែមានភាពស្វីតជាមួយគ្នាដដែល បើទោះបីជាពេលបច្ចុប្បន្ន កូនៗធំៗទន្ទឹមខ្លួនអស់ទៅហើយក្ដី។ជាមួយគ្នានេះ មានហ្វេនៗ ដែលនិយមចូលចិត្ត ស្រលាញ់គ្រួសារដ៏កក់ក្ដៅមួយនេះ ចូលរួមសរសើរ និង លួចច្រណែនតារារូបនេះ ជាច្រើនផងដែរ


ដេអូខាងក្រោម៖

ព័ត៌មានបន្ថែម
កុំមើលងាយ Covid-19! ក្មេងពីរនាក់ឆ្លង ចេញរោគសញ្ញាភ្លាមៗ ក្នុងរយៈពេល២ម៉ោង ក្រោយទៅលេងសួនច្បារមួយ

បរទេស៖ អ្នកទាំងអស់គ្នាប្រាកដជាដឹងអំពីភាពកាចសាហាវរបស់វីរុសកូរ៉ូណា ដែលទើបតែមានវត្តមាននៅលើពិភពលោកកាលពីចុងឆ្នាំ២០១៩ ដែលសព្វថ្ងៃនេះកំពុងតែវាយលុកខ្លាំងជាងមុនទៅទៀត ដោយបានរីករាលដាលស្ទើរតែពេញពិភពលោកជាការពិតណាស់ ដោយសារតែវីរុសនេះហើយ ទើបបានជាសេដ្ឋកិច្ចពិភពលោកត្រូវធ្លាក់ចុះ យ៉ាងគំហុកដែលព្រឹត្តិការណ៍នេះមិនធ្លាប់មានពីមុនមកឡើយ ជាងនេះទៅទៀតវាបានសម្លាប់មនុស្សប្រមាណ១០មុឺននាក់ជាងមកហើយ ដោយមនុស្សចាស់មានអត្រាស្លាប់ច្រើនជាងក្មេងៗផងដែរជាក់ស្តែងថ្មីៗនេះមានក្មេងពីរនាក់បងប្អូនបានឆ្លងវីរុសកូរ៉ូណាក្រោយពីបានទៅលេងក្នុងសួនច្បារមួយ មិនត្រឹមតែប៉ុណ្ណោះរោគសញ្ញាគឺចេញមកភ្លាមៗតែម្តង ដោយត្រឹមតែរយៈពេល២ម៉ោងប៉ុណ្ណោះ​​កម្តៅក្នុងខ្លួនពួកគេលើសពី ៤០អង្សារទៅទៀត បន្ទាប់មក ក្រោយពីរយៈពេល២៤ម៉ោង ពួកគេចាប់ផ្តើមក្អកស្ងួត ឃើញដូចនេះប្តីប្រពន្ធទាំងពីរក៏នាំកូនទៅជួបគ្រូពេទ្

ការធ្វើតេស្តកូវីត-១៩ អវិជ្ជមាន រហូតដល់៤៨ម៉ោងនៅតែអវិជ្ជមាន រីឯកម្តៅក្នុងខ្លួនក្មេងទាំងពីរកាន់តែក្តៅ ស្ទើរតែដូចភ្លើងទៅហើយ ក្រោយមកគ្រូពេទ្យក៏បានយកក្មេងទាំងពីរទៅដាក់ដឡែកពីគេឯងមិនយូរប៉ុន្មាន វីរុសក៏បានធ្វើទុក្ខខ្លាំងរហូតក្មេងទាំងពីរមិនអាចដឹងរសជាតិអាហារនិង ហិតក្លិនបាន ខណៈពេលដែលកោសិកាឈាមសមានលក្ខណៈទាប ដែលមានន័យថាប្រព័ន្ធភាពសុាំពួកគេនៅមាននៅឡើយ សំណាងល្អណាស់ដែលវីរុសមិនទាន់ទៅដល់សួតទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្នក្មេងទាំងពីរនាក់នេះ បានជាសះសើ្បយពីវីរុសកូរ៉ូណាហើយ ប៉ុន្តែប្តីប្រពន្ធទាំងពីរបានកើនរំលឹក អ្នកទាំងអស់គ្នាកុំឲ្យមើលងាយវីរុសនេះឲ្យសោះ ស្ថានការណ៍អាចនឹងអាក្រក់ជាងនេះប្រសិនជាអ្នកមិនចាប់អារម្មណ៍ឬ ធ្វេសប្រហែស៕

Related posts

Leave a Comment