មេត្តាអាណិតជួយស៊ែរផង🙏🙏🙏 កូនស្រីគាត់រត់ចេញពីផ្ទះ ម្ដាយកំពុងបារម្ភណាស់ បើបងប្អូនបានឃើញជួយទាក់ទងមកផង…

ថ្ងៃ​ទី​១៤ ខែមេសា​ ឆ្នាំ​២០២០(វេលាម៉ោង​៩:២៨នាទី) ពីអ្នកមីងផល បានទាក់ទងមកកាន់វិទ្យុABC ប្រកាសរកកូនស្រី ឈ្មោះយក់​ ពៅ អាយុ17ឆ្នាំមានបញ្ហាក្នុងគ្រួសារក៏រត់ចេញពីផ្ទះមកភ្នំពេញបាត់ចេញពីភូមិស្វាយតានី​ ឃុំបឹងព្រះ​ ស្រុកបាភ្នំ ខេត្តព្រៃវែង​

បេីប្រិយមិត្តប្រទះឃេីញប្អូនស្រីភិនភាគដូចរូបថតខាងក្រោម​សូម​ទាក់ទង​មកវិទ្យុABC 010231010/060231010/012231010។

ព័ត៌មានបន្ថែម

ស្ព្រេបាញ់ សម្លាប់មេរោគជាង១០០០ដប ត្រូវបាន សុន កណ្ណិកា ប្រគល់ជូន​ អភិបាលខណ្ឌដង្កោ ចូលរួមជួយទប់ស្កាត់ជំងឺកូវីដ-១៩!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ អ្នកស្រី សុន កណ្ណិកា បានឧបត្ថម្ភ​ស្ព្រេបាញ់សម្លាប់មេរោគ ជូនអ្នកស្រីអភិបាលខណ្ឌដង្កោ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។
ឋិតក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ ដែលកំពុងជះឥទ្ធិពលដ៏អាក្រក់ដល់ជីវិតមនុស្សនៅទូទាំងពិភពលោក មានមនុស្សជាច្រើនកំពុងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ពីការការពារខ្លួនពីវីរុស និងបាក់តេរី ហើយក៏មានមនុស្សជា ច្រើនកំពុងតែប្រឈមមុខនឹងកង្វះខាតក្នុងការទិញនូវផលិតផលការពារខ្លួន របស់ពួកគេពីការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ដែលកើតមាននៅក្នុងប្រទេសពួកគេផងដែរ

« ក្នុងអំឡុងពេលCovid-19នេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រុងប្រយ័ត្នឱ្យបានគ្រប់គ្នា ជាពិសេសត្រូវធ្វើតាមការណែនាំតាមក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត ដូច្នេះការចែករំលែកក្ដីស្រលាញ់ តាមរយៈការចែកស្ព្រេបាញ់សម្លាប់មេរោគនេះ ជាទឹកចិត្តមួយ តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ពីព្រោះខ្លួនក៏ធ្លាប់ខ្វះខាត ហើយយល់ពីអារម្មណ៍ពិត ដែលឋិតក្នុងកាលៈទេសៈបែបនេះ ហើយកន្លងមក ក៏ធ្លាប់បានចែកជូនដល់ពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យចំនួនជិត៥០០០ដប ព្រមទាំងចែកនៅមុខហាងផ្ទាល់ផងដែរ

សូមបញ្ជាក់ផងដែរថា ដោយយោងតាមសារអប់រំរបស់ក្រសួងសុខាភិបាល គឺការលាងសម្អាតដៃឲ្យបានញឹកញាប់ គឺជាសកម្មភាពដ៏សំខាន់បំផុតដើម្បីការពារអ្នក ពីការឆ្លងនៃវីរុស និងបាក់តេរីផ្សេងៗ ដូច្នេះតាមរយៈយុទ្ធនាការបរិច្ចាគស្ព្រេ ដល់ប្រជាជនកម្ពុជាតាមបណ្ដាខណ្ឌនានានេះ អ្នកស្រី សុន កណ្ណិកា សង្ឃឹមថាប្រជាជនកម្ពុជារបស់យើង នឹងចូលរួមសហការ ដោយការរក្សាអនាម័យ សម្អាតដៃ និងខ្លួនប្រាណទាំងអស់គ្នា ដោយការប្រើប្រាស់ស្ព្រេសម្លាប់មេរោគ ដើម្បីរក្សាអនាម័យសម្រាប់ប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាយើងទាំងមូល

Related posts

Leave a Comment