វីដេអូកូនស្រីលោកសុវណ្ណរិទ្ធី យំហៅប៉ាមិនឃើញ ធ្វើឲ្យមហាជនអាណិតស្ទើរគ្រប់គ្នា….

វីដេអូរបស់កូនស្រី លោក សុវណ្ណរិទ្ធី និងអ្នកនាង មាស សុជាតា យំហៅរកឪពុក ត្រូវបានលោកសុវណ្ណ សេដ្ឋី បង្ហោះចូលទៅក្នុងបណ្ដាញសង្គម TikTok កាលពីថ្ងៃទី ១២ ខែមេសា ម្សិលមិញ គិតមកត្រឹមថ្ងៃទី ១៣ មេសា នេះមានចូលមើលជាង ១,៦លានដងទៅហើយ ដោយអ្នកទាំងនោះបានបង្ហាញអារម្មណ៍អាណិតខ្លោច ចិត្តស្ទើរគ្រប់គ្នា

ក្នុងវីដេអូខ្លីមានរយៈពេលតែ ១៩វិនាទីនេះបានភ្ជាប់ជាមួយខ្លឹមសារថា “អាណិតក្មួយណាស់ ម្សិលម៉្ងៃដើរកាន់ស្វាយទុកអោយប៉ារបស់ខ្លួនហូប ដឹងថាប៉ាចូលចិត្តហូបស្វាយ ហើយម្សិលមិញសួររកប៉ាមិន​ឃើញក៏យំ។ សូមប្រមុខថ្នាក់ដឹកនាំ មេត្តាសណ្ដោសប្រណីទុកឱកាសឲ្យបងប្រុស កែខ្លួននូវអ្វីដែល គាត់ធ្វើខុសផង”។ ក្រៅពីវីដេអូលើ Tiktok នៅមានគេបង្ហោះលើទំព័រហ្វេសប៊ុកមួយមានអ្នកទស្សនាជាង ២៥ម៉ឺនដងថែមទៀត។ បន្ទាប់ពីបានឃើញទិដ្ឋភាពនោះ អ្នកប្រើបណ្ដាញសង្គមទាំងពីរ បានសម្ដែងអារម្មណ៍អាណិតនាង និងម្ដាយនាងជាខ្លាំង។ សារទាំងនេះមានក្នុងរូបថតខាងក្រោម

គួររម្លឹកថា លោក សុវណ្ណ រិទ្ធី ចាងហ្វាងTVFB ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមបទល្មើសញុះញង់ឲ្យប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាមមាត្រ៤៩៥ ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកដោយស្រង់ពាក្យសម្តីសម្ដេច ហ៊ុន សែន ដែលបាននិយាយថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយ​នោះទេ»

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមឃឿន បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា សំណេររបស់លោក សុវណ្ណ រិទ្ធី នេះជាការបំប៉ោង និងបំពុលសង្គម ដែលធ្វើឱ្យពលរដ្ឋយល់ច្រឡំលើស​ម្ដេច ហ៊ុន សែន។ លោក គឹមឃឿន ចាត់ទុកសំណេររបស់ចាងហ្វាងTVFB រូបនេះ ជាចេតនាបង្កើតឱ្យមាន​ចលាចលក្នុងសង្គម

«សម្ដេច ហ៊ុន សែន គាត់បានចេញវិធានការដោះស្រាយបញ្ហាពលរដ្ឋ ដែលជួបបញ្ហាប្រឈមនឹងជំងឺកូវីដ ហើយ ហើយគ្រាន់តែសម្ដេចនិយាយលេងមួយម៉ាត់ ពីរម៉ាត់សោះ បែរជាយកមកចុះផ្សាយ។ សម្ដេចគាត់គ្មាន​ចេតនាដូចការចុះផ្សាយឯណា ព្រោះគាត់បានចេញវិធានការច្រើនមកហើយ»។ នេះជាការបញ្ជាក់របស់លោក ឆាយ គឹមឃឿនលោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃទី៧ មេសា ក្រោយពីលោក​បាន​ស្រង់ចំណុច​មួយ ដែល​សម្ដេច ហ៊ុន សែន បាន​និយាយ​នៅក្នុងសន្និសីទកាសែតនៅវិមានសន្តិភាពថា«បើអ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ» ហើយក្រុមការងារព័ត៌មាន​របស់លោក​យកទៅអានផ្សាយសមាជិកគ្រួសារលោក សុវណ្ណ រិទ្ធី ស្នើឱ្យ​ថ្នាក់ដឹកនាំ និងសមត្ថកិច្ច យោគយល់ និងអាធ្យាស្រ័យចំពោះ​លោក រិទ្ធី ។ «​ទាក់ទងនឹងការសរសេរខុសឆ្គងនេះ គាត់គ្មានចេតនាទេ គាត់ក៏អត់ចង់​សរសេរ​ប៉ះពាល់​ថ្នាក់ដឹកនាំ​ទេ​»។ នេះ​ជាការបញ្ជាក់របស់សមាជិកគ្រួសារចាងហ្វាងTVFB ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មី

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ដាក់ពន្ធនាគារ PJ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»ចំណែក កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណ ផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា «លុបប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌ មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) និងក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា (OPCC) ស្នើទៅរដ្ឋា ភិបាលឱ្យដោះលែង និងទម្លាក់ចោលបទចោទប្រកាន់លើនិពន្ធនាយកនៃសារព័ត៌មានអនឡាញ TVFB លោក សុវណ្ណ រិទ្ធី វិញ។ ក្នុងសេចក្ដីថ្លែងការណ៍រួមខេមបូចា និង OPCC ចេញផ្សាយនៅថ្ងៃទី ១១មេសា ឱ្យដឹងថា ការដកស្រង់ សម្តីរបស់លោកនាយករដ្ឋមន្រ្តី មិនគួរត្រូវបានចាត់ទុកថា ជាបទឧក្រិដ្ឋនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រៅពីស្នើឱ្យដោះលែង និងទម្លាក់ចោលបទចោទប្រកាន់នោះ ខេមបូចា និង OPCC បង្ហាញក្តីព្រួយបារម្ភ ជុំវិញការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី នាពេលថ្មីៗ ដែលករណីនេះ ខេមបូចា និង OPCC អំពាវនាវដល់រដ្ឋា ភិបាលកម្ពុជា ត្រូវធានាថា អ្នកសារព័ត៌មានអាចបន្តបំពេញការងាររបស់ពួកគេបានដោយសេរី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គការអ្នកកាសែតគ្មានព្រំដែន Reporters Without Borders ទាមទារឲ្យអាជ្ញាធរកម្ពុជា ដោះលែងចាងហ្វាង​ទូរទស្សន៍​អនឡាញ TVFB និងផ្ដល់អាជ្ញាប័ណ្ណឲ្យស្ថាប័ននេះវិញ។ ការទាមទារនេះ ធ្វើឡើងតាមរយៈសេចក្ដី​ថ្លែងការណ៍​ចុះថ្ងៃទី០៨មេសា ពោលគឺតែមួយថ្ងៃប៉ុណ្ណោះក្រោយការចាប់ខ្លួនចាងហ្វាង TVFB លោក សុវណ្ណ រិទ្ធី ។ «ការចាប់អ្នកសារព័ត៌មាន​ដាក់គុក​ដោយសារតែការស្រង់សម្ដីនាយករដ្ឋ​មន្ដ្រីមកផ្សាយទាំងដុល គឺជា​រឿងមិនសមហេតុផលទាល់តែសោះ»។ នេះគឺជាការលើកឡើងរបស់​អង្គការអ្នកកាសែតគ្មានព្រំដែន៕ អត្ថបទ៖បុត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

ព័ត៌មានបន្ថែម

កំពុងផ្ទុះការចាប់អារម្មណ៍ នូវសម្រស់ ទេវតាឆ្នាំថ្មី ឆ្នាំជូត ពិតជាស្រស់ស្អាតណាស់

Related posts

Leave a Comment