រំភើបណាស់! ស្រី ទ្រី ដាណា ផ្តល់ជូនផ្ទះថ្មីដល់លោកយាយកំសត់ម្នាក់នៅខេត្តតាកែវ បានសាងសង់រួចរាល់ហេីយ ឯតំលៃ…

ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំបានហេីយ ទាក់ទងនឹងលោកយាយដ៏កំសត់ម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ ដែលគាត់គ្មានជម្រកសមរម្យ និងមានជីវភាពខ្វះខាតខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ត្រូវបានលោកស្រី ទ្រី ដាណា ជួយផ្តល់ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ហើយថែមទាំងបានជួយសង់ផ្ទះល្មមសមរម្យជូនដល់គាត់ផងដែរ។យ៉ាងណាមិញ បេីគិតមកដល់ពេលនេះមានរយៈពេលជាង ១ខែហេីយ ដែលលោកស្រី ទ្រី ដាណា បានចុះទៅដល់ផ្ទះលោកយាយផ្ទាល់ ហេីយអ្វីដែលគួរអោយរំភើបជាខ្លាំងនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទះថ្មីដែលជាការផ្តល់ជូនដោយថៅកែហាងពេជ្រដ៏មានចិត្តសប្បុរសធម៌រូបនេះ គឺបានលេចចេញជារូបរាងហេីយ ពិតជាស្រស់ស្អាតគួរឲ្យចង់រស់នៅខ្លាំងណាស់។ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានមានការបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ ដោយមានខ្លឹមសារដូចតទៅ៖ «នៅចាំលោកយាយទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាផ្ទះរបស់លោកយាយស្អាតទេបងប្អូន?នាងខ្ញុំបានធ្វើឱ្យរួចរាល់ហើយ ប៉ុន្តែមិនទាន់មានពេលបានទៅចាំមើលចប់កូ វីដសិន បងប្អូននេះគឺជាការពិតមួយសម្រាប់នាងខ្ញុំចូលចិត្តធ្វើច្រើនជាងនិយាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជូនពរលោកយាយមានសុខភាពល្អ»។ លោកស្រី ទ្រី ដាណា បានបន្តទៀតថា៖បង្ហោះផ្ទះសង់ជូនលោកយាយនៅតាកែវម្សិលមិញ មានអ្នកសួរច្រើនរឿងតម្លៃ😊😊😊 ផ្ទះនេះជាងម៉ៅការសង់អស់ 8500$ បំពាក់ភ្លើងអស់ 150$ របស់ទិញដាក់ផ្សេងៗ មិនបាច់គិតទេទិញដាក់ខ្លួនឯងទៅ😂😂 ទំហំទទឹង ៤,២ម៉ែត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បណ្ដោយ ១០,២ម៉ែត្រ នេះលេខទូរសព្ទជាង 0978779789។ មើលយាយញញឹមស្រស់ហ្មងបានផ្ទះថ្មី ទេសភាពស្រុកស្រែក៏ស្អាតទៀត ឡើងស្រស់ស្រាយ។ ស្ងាត់កូ​ វីដតិច ចាំទៅលេងផ្ទះយាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment