យោងតាមហ្វេសប៊ុកលោក Pheng Vannak News បានរៀបរាប់ថា៖ ប្រេីស្ទីលថ្មីបង្កប់ក្នុងទ្រុងឡានធុនធំឆ្លងខេត្តសមត្ថកិច្ចចាប់ជាប់៤៨នាក់ នៅវេលាម៉ោង១៧.៣០នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ កម្លាំង អ.ហ ស្រុកកំពង់សីលា នឹងកម្លាំង អ.ហ ស្នាក់ការសន្តិសុខ៤០២
សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ប្រចាំការចំណុចគីឡូម៉ែត្រលេខ ១៤១ចំណុចផ្លូវបំបែកស្រែអំបិល (ផ្លូវជាតិលេខ៤៨) ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ជាមួយស្រុកស្រែអំបិលខេត្តកោះកុង បានធ្វេីការឃាត់រថយន្តធុនធំទ្រុង ធ្វេីដំណេីរពីស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកោះកុង ដែលបានលួចដឹកបង្កប់កម្មករក្នុងទ្រុងឡានចំនួន៤៨នាក់(ស្រី១៧នាក់) ក្រោយពីឃាត់កងកម្លាំងបានធ្វេីការណែនាំអោយពួកគាត់នាំគ្នាជិ:ឡានដែលគាត់បានជិ:មកអោយវិលត្រឡប់ទៅមូលដ្ឋានរបស់វិញ ដោយកម្លាំង អ.ហ បានជូនពួកគាត់ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ
ព័ត៌មានបន្ថែម
ទេវតាឆ្នាំជូត ផ្អើលសម្រស់ថាស្អាតយប់មិញ តាមពិតជា….
ភ្នំពេញ៖ នៅក្នុងថ្ងៃទី ១៣ ខែមេសា ម្សិលមិញនេះ គឺជាថ្ងៃមហាសង្ក្រាន្តឆ្នាំថ្មី ដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តែងតែមានការរៀបចំ ទទួលទេវតាឆ្នាំថ្មី ដែលជាប្រពៃណីទំនៀមទម្លាប់ ជារៀងរាល់ឆ្នាំផងដែរ។
ជាការពិតណាស់ នៅក្នុងឆ្នាំនេះផ្ទាល់ ទេវតាសង្ក្រាន្តឆ្នាំថ្មី គឺជា បុត្រីទី២ នៃកបិលមហាព្រហ្ម ព្រះនាមគោរាគទេវី ដែលបានយាងចុះមកកាលពីយប់មិញ នៅវេលាម៉ោង ២០៖៤៨ នាទីផងដែរ។
ជាក់ស្ដែង កាលពីយប់មិញនេះ តាមរយៈ ម្ចាស់គណនីហ៊្វេសប៊ុក ដែលមានឈ្មោះថា Vicheka King គឺជា តួតំណាង ទេវតាឆ្នាំថ្មីនេះ ដែលនាងពិតជាមានមុខមាត់ ស្រស់ស្អាត មិនធម្មតា ដែលបានធ្វើឲ្យ ប្រិយមិត្ត ព្រមទាំងមហាជនជាច្រើន ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងចង់ឃើញ ពីសម្រស់របស់នាង នៅខាងក្រៅ ថែមទៀតផង។
មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាត តាមពិតនៅក្រៅនាងជាតារាម៉ូដែលមួយរូប ថែមទាំងជាតារាសម្តែងនៅក្នុងរឿងមួយចំនួន រីឯសមត្ថភាពក៏ល្អមិនធម្មតានោះដែរ៕
ដូច្នេះ បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖