អ្នកលក់ឡេសាច់សខ្ចី មានគណនីហ្វេសប៊ុកឈ្មោះ Siv Mey បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបង្ហញផ្ទះវីឡាជាច្រើនកន្លែង ទាំងនៅខេត្ត និង ភ្នំពេញ ដែលវីឡានីមួយៗសុទ្ធតែធំល្វឹងល្វើយ មានការរចនាយ៉ាងទំនើបទាន់សម័យ ប្រកបដោយគ្រឿងសង្ហារឹមប្រណីតៗ តម្លៃរាប់សិបម៉ឺនដុល្លារ
ជាមួយនឹងការបង្ហាញផ្ទះវីឡាធំៗដើរមួយថ្ងៃមិនចង់ជុំ អ្នកលក់ឡេដ៏ល្បីឈ្មោះរូបនេះ បានរៀបរាប់នៅលើហ្វេសប៊ុកថា «ផ្ទះច្រើនពេកមិនដឹងទៅផ្ទះមួយណា ចោលមួយណាទេ ចឹងមានតែនៅផ្ទះភ្នំពេញហើយ»
ជារឿយៗ អ្នកលក់ឡេអនឡាញ Siv Mey រូបនេះ តែងបង្ហាញពីជីវិតហាយសូរ ពាក់គ្រឿងអលង្ការពេជ្រទាំងឈុតៗ ជិះសុទ្ធតែរថយន្តទំនើបៗ ធ្វើឱ្យមហាជនជាច្រើនស្ញើចសរសើរពីជីវិតដ៏ជោគជ័យរបស់អ្នកនាង និងគ្រួសារយ៉ាងខ្លាំង ។ សូមទស្សនារូបភាពខាងក្រោម ៖
ព័ត៌មានបន្ថែម
កប់បាត់! ស្រីស្អាត វីរៈ និច្ច បង្ហាញរូបសាក់មនុស្សស្រីជប់បារីនៅលើដៃ ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង
ភ្នំពេញ ៖ តារាចម្រៀងស្រីសាច់សខ្ចីកញ្ញា វីរៈ និច្ច ស្របពេលដែលទីផ្សារសិល្បៈបច្ចុប្បន្នកាន់តែមានសន្ទុះ និងទទួលបានការគាំទ្រពីទស្សនិកជនពិសេសបណ្តាមិត្តយុវវ័យនោះ បានធ្វើឲ្យតារាស្រីរូបនេះ ហាក់មានឱកាសច្រើនតាមបណ្តាកម្មវិធីប្រគំតន្ត្រីនិងលើឆាកមួយចំនួន។ដោយសារតែហេតុផលនេះហើយ ទើបធ្វើឲ្យតារាស្រីវ័យក្មេងមានមន្តស្នេហ៍កញ្ញាវីរៈ និច្ច មានឱកាសក្តាប់យកភាពហ៊ឺហាតាមរយៈការចាយលុយទិញសម្ភារៈមានតម្លៃថ្លៃៗ និងម៉ាកល្បីមិនចាញ់តារាប្រុស-ស្រីឯទៀតនោះឡើយ។ ប៉ុន្តែយ៉ាងណាក្តីរឿងរ៉ាវដែលកាន់តែធ្វើឲ្យអ្នកគាំទ្រនិងលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំងនោះ គឺថ្មីៗនេះ វីរៈ និច្ច បានបង្ហោះរូបភាពមួយសន្លឹកបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុក
បថត ដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់មហាជននោះ ដោយគេសង្កេតឃើញនៅលើដៃខាងស្តាំរបស់តារាស្រីកញ្ញា វីរៈ និច្ច មានចាក់សាក់រូបប្លែកពីគេគឺនាងចាក់សាក់រូបមនុស្សស្រីជក់បារីនិងបង្ហុយផ្សែងយ៉ាងព្រងើយទៅវិញតាមរយៈរូបភាពនេះ មានទស្សនិកជនមួយចំនួន បានផ្ញើសារបែបលេងសើចហើយខ្លះទៀតក៏បានលើកសរសើរនាងថា ស្អាតដូចតារាបរទេសទៀតផង។ សូមប្រិយមិត្តទស្សនារូបភាពនៃការចាក់សាក់របស់ វីរៈ និច្ច ខាងក្រោមនេះទាំងអស់គ្នា៖