ដាច់ផ្ងារម្មង! ឈ្នះរង្វាន់ឆ្នោត ១លានដុល្លា គាត់សុខចិត្តពាក់មុខទៅទទួលរង្វាន់ក៌ព្រោះតែហេតុផលហួសចិត្តមួយគឺ

ចាម៉ៃកា៖ យោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា បុរសដែលឈ្នះឆ្នោតរង្វាន់ធំនេះមានឈ្មោះថា Campbell។ មូលហេតុដែលគាត់សម្រេចចិត្តពាក់ស្រោមមុខទៅទទួលរង្វាន់ ព្រោះគាត់មិនចង់ឲ្យសាច់ញាតិគាត់ស្គាល់ និងដឹងថាគាត់បានឈ្នះឆ្នោ ត។ លោក Campbell ក៏មិនចង់ឲ្យសាច់ញាតិគាត់មកសុំលុយ ឫខ្ចីលុយពីគាត់ដែរ។បុរសចាម៉ៃកាម្នាក់បានឈ្នះឆ្នោតរង្វាន់ធំសរុប

ជាង ១លានដុល្លារ ប៉ុន្តែគាត់បានសម្រេចចិត្តមិនបង្ហាញមុខជាសាធារណៈឡើយ តែគាត់ពាក់ស្រោមមុខខ្មោចទៅទទួលរង្វាន់ជំនួសវិញ។គួរបញ្ជាក់ថា ទឹកប្រាក់ឆ្នោតរង្វាន់ធំដែលគាត់ទទួលបានពីក្រុមហ៊ុនឆ្នោតជាតិក្នុងប្រទេសចាម៉ៃកានេះមានចំនួនសរុប ១,១៧លា នដុល្លារអាមេរិក។ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា បន្ទាប់ពីដឹងថាខ្លួនឯងឈ្នះឆ្នោតហើយ លោក Campbell បានរង់ចាំអស់ រយៈពេល ៥៤ថ្ងៃ មិនសុខចិត្តទៅបើកលុយនោះភ្លាមៗទេ។ ការប្រកាសឆ្នោតបានប្រព្រឹត្តិឡើងតាំងពីខែវិច្ឆិកាឆ្នាំមុន តែលោក Ca mpbell ទើប ទៅបើកវានៅពេលថ្មីៗនេះប៉ុណ្ណោះ។យោងតាមប្រសាសន៍របស់លោក Campbell ផ្ទាល់បានឲ្យដឹងថា “ជាទូទៅ

ខ្ញុំតែងតែសរសេរលេខឆ្នោតដែលគេប្រកាសក្នុងទូរទស្សន៍ទុក។ ពេលហូបបាយហើយ ខ្ញុំនឹងផ្ទៀងវាមើល”។គាត់បន្តថា “មានយប់មួយ ខ្ញុំបានមើលលេខឆ្នោតដែលខ្ញុំបានទិញ។ ហើយវាត្រូវម៉ាច់ជាមួយនឹងលេខឆ្នោតរង្វាន់ធំដែលក្រុមហ៊ុនបានប្រកាស។ ខ្ញុំបានប្រញាប់រត់ចូលក្នុងបន្ទប់ទឹក ហើយនិយាយប្រាប់ខ្លួនឯងថា ខ្ញុំឈ្នះហើយៗ”។បន្ទាប់ពីត្រូវឆ្នោតនេះហើយ លោក Campbell បាននិយាយថា “ខ្ញុំគ្រោងយកលុយទាំងអស់ទៅទិញផ្ទះល្អសមរម្យមួយនៅ។ ខ្ញុំមិនទាន់អាចរកវាបានទេ ប៉ុន្តែខ្ញុំនឹងរកវាក្នុងពេលឆាប់ៗនេះ។ ខ្ញុំចូលចិត្តរក្សាទុកលុយរបស់ខ្ញុំ។ ខ្ញុំមិនខ្ចីគេ ក៏មិនចង់ឲ្យគេខ្ចីដែរ”។ នេះតាមការបញ្ជាក់របស់ម្ចាស់ឆ្នោតផ្ទាល់៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

ព័ត៌មានបន្ថែម
និយាយមិនស្ដាប់! យុវជនមួយក្រុម តែងខ្លួនជាខ្មោចដើរបន្លាចអ្នកស្រុកកុំឲ្យចេញពីផ្ទះ ដើម្បីទប់ស្កាត់វីរុសកូរ៉ូណា (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរឥណ្ឌូនេស៊ីបានប្រើវិធានការក្ដៅ ដោយអនុញ្ញាតឲ្យយុវជនស្ម័គ្រចិត្តមួយក្រុមក្នុងភូមិ Kepuh ស្ថិតលើកោះ Java តែងខ្លួនជាខ្មោច Pocong ដើរលងបន្លាចអ្នកស្រុកនៅតាមដងផ្លូវនាៗ កុំឲ្យចេញក្រៅផ្ទះផ្ដេសផ្ដាស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។

លោក Anjar Pancaningtyas ជាប្រធានក្រុមយុវជនក្នុងភូមិ បានផ្ដួចផ្ដើមគំនិតនេះ និងសហការជាមួយប៉ូលិសក្នុងតំបន់ ដើម្បីជំរុញឲ្យប្រជាជនគោរពច្បាប់នៃការ​រក្សា​គម្លាតឲ្យឆ្ងាញពីសង្គម (Social Distancing) របស់រដ្ឋាភិបាល កំឡុងពេលវីរុសរាតត្បាត។ ជាមួយគ្នានេះលោក Anjar បានមានប្រសាសន៍ថា៖
យើងចង់ធ្វើអ្វីឲ្យប្លែកពីគេ ដូចជាការតែងខ្លួនជាខ្មោច Pocong នេះ ព្រោះវាគួរឲ្យភ័យខ្លាចណាស់។

យ៉ាងណាមិញ ​​​​​​​​​​​​​​​​បើតាមការរាយការណ៍បានឲ្យដឹងថា យុទ្ធសាស្ត្រជំនឿអរូបីនេះ ហាក់កំពុងដំណើរការក្នុងភូមិ Kepuh ដោយអ្នកស្រុកភ័យរត់ស្លន់ស្លោរពេលខ្មោច Pocong បង្ហាញខ្លួនម្ដងៗ។
ជាក់ស្ដែងបើតាមសម្ដីរបស់អ្នកស្រុកម្នាក់ឈ្មោះ Karno Supadmo បាននិយាយថា៖
ចាប់តាំងពីខ្មោច Pocong បង្ហាញខ្លួនមក ទាំងឪពុកម្ដាយ និងកូនៗក្នុងភូមិមិនដែលចេញពីផ្ទះរបស់ពួកគេឡើយ ហើយអ្នកស្រុកក៏លែងប្រមូលផ្ដុំគ្នាដូចមុនទៀតដែរ៕

Related posts

Leave a Comment