ភ្នំពេញ៖ កាលពីម្សិលមិញនេះ គឺជាថ្ងៃមហាសង្ក្រាន្តឆ្នាំថ្មី ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តែងតែមានការរៀបចំ ទទួលទេវតាឆ្នាំថ្មីយ៉ាងពោរពេញដោយរីករាយបំផុត
ក្នុងនោះផងដែរ មានការកំពុងផ្ទុះការចាប់អារម្មណ៍ នូវសម្រស់ ទេវតាឆ្នាំថ្មី ឆ្នាំជូត ពិតជាស្រស់ស្អាតណាស់ ខណៈដែរ អ្នកលេងហ្វេសប៊ុកជាច្រើន ជាពិសេសនារីៗ នាំគ្នាលង់ស្នេហ៍នូវសម្រស់របស់ទេវតាប្រុសមួយរូបនេះតែម្តង
យ៉ាងណាមិញ បើតាមប្រភពមួយចំនួនបានឲ្យដឹងថា នារីៗជាច្រើនកំពុងតែលង់សម្រស់របស់ទេវតាប្រុស រូបនោះ ដោយសារតែលោកមានសម្រស់សង្ហា មានការចាប់អារម្មណ៍ និងមានទាក់ទាញនៅលើបណ្តាញសង្គមមកទល់ពេលនេះលោកមានគណនីហ្វេសប៊ុកឈ្មោះជាភាសាអង់គ្លេសថា Cha Nouk ផ្អែកតាមប្រភពបន្ថែមបានឲ្យដឹងថា កម្លោះសង្ហារូបនេះ ជាអ្នកលេងល្ខោននៅសាលាវិចិត្រសិល្បៈផងដែរ
ព័ត៌មានបន្ថែម
អ្នកណាហ្វេន Taylor Swift ខ្លះ! ចេញមុខម្តងៗ ម៉ូតសក់ មិនដែលធុញភ្នែកម្តងសោះ
បរទេស៖ តារាចម្រៀងប៉ុបដ៏ល្បី Taylor Swift ត្រូវបានគេចាត់ទុកជា តារាមានប្រជាប្រិយភាពខ្លាំង មិនចាញ់តារាផ្សេងប៉ុន្មានទេ ដោយបទចម្រៀងមិនថា មួយបទណា សុទ្ធតែ មានភាពល្បីល្បាញ និងមានការគាំទ្រខ្លាំងក្លា មិនធម្មតានោះទេ។
ក្នុងនោះដែរ បើក្រឡេកមើលការលេងខ្លួនរបស់ តារារូបនេះ ក៏មានលក្ខណៈខុសគេ ទាំងការលេងម៉ូតសម្លៀកបំពាក់ ស្ទាយ៍ផាត់មុខ និងម៉ូតសក់ ជាដើម ដែលធ្វើឲ្យអ្នកគាំទ្រ តែងតែព្យាយាម ធ្វើតម្រាប់តាមនាងរហូតកន្លងមក ដោយសារតែ មិនថា ស្ទាយ៍លេងខ្លួនបែបណា ក៏រូបនាង មានភាពទាក់ទាញដែរ។
អ្វីដែលគេចាប់អារម្មណ៍ គឺម៉ូតរបស់ តែម្តង គឺមិនដែលចេញមុខឲ្យហ្វេនឃើញមុខម្តងណា ជាមួយនឹងម៉ូតសក់ដដែលៗនោះទេ តែងមានច្នៃប្រឌិត និងការលេងម៉ូតសក់ មិនឲ្យសុំាម្តងណាសោះ។ ជាពិសេស ម៉ូតសក់របស់នាង ដែលធ្វើរាល់ដង មើលទៅងាយស្រួលធ្វើនោះទេ តែមើលទៅ ពិតជាសាកសមនឹងទម្រង់មុខរបស់នាងខ្លាំងណាស់ និងរឹតតែស្រស់ស្អាតរឹតតែខ្លាំងទៅទៀត៕