យើងបានដឹងរួចមកហើយ បច្ចុប្បន្នពិភពលោកកំពុងជួបនូវជំងឺកូវីដ១៩ ដែលធ្វើឲ្យមនុស្សម្នារទាំងឡាយមានការខ្លាចរអា និង ផ្អាកការប្រកបរបរការងារផ្សេងៗមួយចំនួនផងដែរ។ជាមួយគ្នានេះផងដែរ ស្របពេលដែលការងារក្នុងវិស័យសិល្បៈរបស់តារានានា ក៏បានផ្អាកជាបណ្ដោះអាសន្នផងដែរ ដោយពួកគេសម្រាកនៅផ្ទះ មិនចេញទៅខាងក្រៅបើគ្មានភារកិច្ចចាំបាច់ តាមការដាក់ស្នើរពីសំណាក់ថ្នាក់ដឹកនាំរបស់យើងផងដែរ។
ទន្ទឹមនឹងនេះផងដែរ តារាប្រុសស្រី ល្បីៗជាច្រើន បានបង្ហោះវីដេអូ បែបកំប្លែងៗ ដើម្បីឲ្យហ្វេនៗបានសប្បាយរីករាយ កែកម្សាន្តនៅផ្ទះ ហើយអ្វីដែលកាន់តែប្លែក និងភ្ញាក់ផ្អើលនោះ ពួកគេ បានយកខ្នើយ មកចងជាមួយដងខ្លួន យកធ្វើជាម៉ូតសម្លៀកបំពាក់ និងជាស្ទាយ៍ថតរូបថ្មីមួយបែបទៀតផង មើលទៅពិតជាទាក់ទាញ និងប្លែកភ្នែកខ្លាំង ដោយកាលពីពេលកន្លងមក យើងធ្លាប់តែបានឃើញតារាបរទេស ដូចជាប្រទេសថៃ និងប្រទេសមួយចំនួនទៀត មានការថតរូបបែបនេះ ដោយភ្ជាប់ជាមួយពាក្យណែនាំ និងថែសុខភាពផងដែរ។
ស្របពេលដែលតារាខ្មែរកំពុងល្បីលេងតាមតារាថៃ ស្រាប់តែលោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក បានសរសេរលើកឡើងថា៖ «ខ្ញុំមិនចម្លែកចិត្តទេដែលមនុស្សមានសតិអារម្មណ៍មិននឹងនរតាមសួនច្បារស្រាតដេីរនោះ តែខ្ញុំរន្ធត់ចិត្តពេលមនុស្សមានសម្លៀកបំពាក់ពេញទូ បែរជាមិនពាក់ យកខ្នេីយកេីយមកពាក់ជំនួស ។ប្រហែលឆ្នាំនេះមិនបានដេីរលេង បែរជាស្ត្រេសពេកបែកគំនិតទៅអញ្ចឹងក៏មិនដឹង ។»៕