រយាលពីការងារសិល្បៈ ចាន់ កែវនិមល ត្រៀមខ្លួនយកសមាជិកថ្មីបន្ថែមក្នុងគ្រួសារ

ស្របពេលការងារសិល្បៈត្រូវបានកាត់បន្ថយ ដោយសារវីរុសកូវីដ១៩ មិនទាន់ស្ងប់នោះពេលនេះពិធីការិនី ចាន់ កែវនិមល កំពុងមានគម្រោងយកកូនទីពីរបន្ថែមទៀត ។ ក្នុងនោះក៏មានការជូនពរ ឱ្យពិធីការិនីរូបនេះមានកូនទៅតាមបំណងប្រាថ្នា ។

ទោះបីមានស្វាមី និងកូនក៏ពិតមែនតែ ចាន់ កែវនិមល ត្រូវបានគេចាត់ទុកជាពិធីការិនីដែល លេចធ្លោ និងមានប្រជាប្រិយភាពនៅទូរទស្សន៍ហង្សមាស ។ នាងក្តោបបាននូវកម្មវិធីធំៗជា ច្រើនរួមទាំងកម្មវិធីនៅតាមបណ្តារក្រុមហ៊ុនឬពិធីមង្គលនានា។ ក្នុងមួយខែៗ ចាន់ កែវនិមល ស្ទើរតែគ្មានពេលវេលាសម្រាប់គ្រួសារឡើយ ប៉ុន្តែថ្មីៗនេះស្របពេលវីរុសកូវីដ​១៩​កំពុង​រាលដាល និងការងារជាច្រើន ត្រូវបានកាត់បន្ថយនោះពិធីការិនី ចាន់ កែវនិមល ក៏មានគម្រោងយកកូន ទីពីរបន្ថែមទៀត ។

ថ្មីៗនេះ ចាន់ កែវនិមល ថែមទាំងទៅពិភាក្សាជាមួយវេជ្ជបណ្ឌិត ក្នុងការត្រៀមខ្លួនដើម្បីយកសមាជិកថ្មីបន្ថែមទៀត ។ ក្នុងនោះ ចាន់ កែវនិមល បានលើកឡើងបែបលេងសើចថាបើបាន កូនភ្លោះកាន់តែពិសេស ។ មានការជូនពរពីសំណាក់មិត្តភក្តិឱ្យ ចាន់ កែវនិមល បានសម្រេច ដូចបំណង ។
អ្វីដែលចាប់អារម្មណ៍ ទោះមានការការងាររវល់ខ្លាំងតែ ចាន់ កែវនិមល និងស្វាមី រួមទាំង កូនស្រីតែងចំណាយពេលទៅដើរលំហែរនៅតាមតំបន់ទេសចរណ៍នានា មិនថាក្នុងស្រុក ឬក្រៅ ស្រុកនោះទេដើម្បីជាចំណែកជួយរឹតបន្តឹងចំណងអាពាហ៍ពិពាហ៍ដែលមានរយៈពេលច្រើនឆ្នាំ ហើយក៏ធ្វើឱ្យគ្រួសារកាន់តែផ្អែមល្ហែម និង រឹងមាំបន្ថែមទៀត ៕

Related posts

Leave a Comment