Bella បរិច្ចាគជួយទប់ស្កាត់ជំងឺកូវីដ១៩ អស់ពីមន្ទីរពេទ្យមួយ ចូលមន្ទីរពេទ្យមួយ

កន្លងមកមហាជននាំគ្នាស្ញើចសរសើរនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់តារាសម្ដែងស្រីថៃជួរមុខនាង Bella Ranee មិនទាន់បាត់ស្រួលបួលផង បន្ទាប់ពីនាងបានចំណាយថវិកាផ្ទាល់ខ្លួនរាប់លានបាត បរិច្ចាគដល់មន្ទីរពេទ្យក្នុងស្រុកចំនួន ៥  ដើម្បីជួយដល់អ្នកជំងឺកូវីដ ១៩ និង នាំម្ដាយទៅធ្វើបុណ្យទៅទីវត្តអារាម ប្រគេនម៉ាស់ ចង្ហាន់ដល់ព្រះសង្ឃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីផងដែរ ។ដោយឡែកថ្មីៗនេះ តារាស្រី Bella Ranee បន្តបរិច្ចាគម៉ាស់

ចំនួន ៥០០ ដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅប្រទេសថៃ ដើម្បីការពារកុំឱ្យឆ្លងមេរោគផ្សេងៗ ពិសេសវីរុសកូវីដ ១៩ ។រឿងដែលគួរឱ្យចាប់អារម្មណ៍ Bella បន្តបរិច្ចាគមិនចេះចប់នេះ ដោយមិនបានបង្ហោះរូបភាពលើបណ្ដាញសង្គមដើម្បីអួតអាងពីអំពើសប្បុរសរបស់ខ្លួនឡើយ ប៉ុន្ដែមានគណនីអ៊ីនស្រ្តាក្រាមផ្សេង បានយកទៅបង្ហោះ និង អរគុណដល់ទឹកចិត្តរបស់នាង ។តារាស្រី Bella មិនមែនបរិច្ចាគក្នុងគ្រាប្រទេសជួបភាពអាសន្នដោយសារការរីករាតត្បាតដោយវីរុសកូវីដ ១៩ ទេ សូម្បីតែគ្រោះភ្លើងឆេះព្រៃនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ក៏នាងបានផ្ដល់សម្ភារជាច្រើនជួយលើកទឹកចិត្តដល់ក្រុមពន្លត់អគ្គិភ័យដែរ ៕

Related posts

Leave a Comment