ជួយស៊ែរឲ្យរកឃើញវិញផង! ថ្ងៃចូលឆ្នាំថ្មី កីឡាករ លន បញ្ញា បាត់ម្ដាយជាទីស្រឡាញ់

ព្រៃវែង៖ ប្រិយមិត្តដែលនិយមតាមដាន និងស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរ ច្បាស់ជាស្គាល់ហើយ លន បញ្ញា ដែលជាកូនសិស្សមួយរូបរបស់លោកគ្រូ ធន់ សុភា​ នៅក្លិបមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ ដោយគេគឺជាអ្នកប្រដាល់ជួរមុខម្នាក់លើប្រភេទទម្ងន់៦០គីឡូក្រាម ក្នុងប្រទេសកម្ពុជា។

យ៉ាងណាមិញ កាលពីម៉ោង១រំលងអធ្រាត្រកាលពីយប់មិញ អ្នកប្រដាល់គុនខ្មែរមានដើមកំណើតមកពីខេត្តព្រៃវែង បានបាត់ដំណឹងម្ដាយជាទីស្រឡាញ់ ពីម្ដុំភូមិខ្ចោក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លន បញ្ញា បានបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់ខ្លួន ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ជួយស៊ែផងបងប្អូន ខ្ញុំបាទ លន បញ្ញា បានបាត់ម្តាយឈ្មោះ រុណ ណាន អាយុ៤០ បាត់ខ្លួននៅម្តំស្រុកស្វាយអន្ទរ និងភូមិបាកតាង ភូមិស្រមរ ភូមិខ្ចោក បើបងប្អូនបានឃើញសូមជួយទាក់ទងមកខ្ញុំផង 0962280766

គួរឲ្យដឹងដែរថា កីឡាករ លន បញ្ញា គឺជាម្ចាស់ខ្សែក្រវាត់ក្នុងស្រុក ២ខ្សែ។ ពីក្រុមការងារ Khmerload/KeylaTop សូមជូនពរឲ្យ លន បញ្ញា ឆាប់ស្វែងរកឃើញអ្នកម្ដាយជាទីស្រឡាញ់

Related posts

Leave a Comment