ខ្លាចចាញ់ក្រមុំៗ! អ្នកមេម៉ាយក្ដៅស្រួយ ហាន់ ជីអ៊ុន លេងខ្លួនកាន់តែស្ទាវ

កូរ៉េខាងត្បូង ៖​ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់ តារាស្រី Song Hyekyo ហៅ ហាន់ ជីអ៊ុន ជាតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាព តាមរយៈការសម្ដែង នៅក្នុងខ្សែភាពយន្តល្បីៗជាច្រើន

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងមានមុខមាត់ស្រស់ស្អាត ដែលជាទីចាប់អារម្មណ៍របស់ហ្វេនៗជាច្រើន ទៀតផង។
យ៉ាងណាមិញ បើទោះបីជា មួយរយៈចុងក្រោយមកនេះ នាងហាក់មានសភាពសោកសៅបន្តិច ដោយសារតែវិបត្តិស្នេហា តែនាងក៏នៅតែបន្តដំណើរទៅមុខ តស៊ូក្នុងជីវិតដដែល។ ម៉្យាងវិញទៀត តាំងពីក្លាយខ្លួនជាស្រីមេម៉ាយមក តារាស្រីរូបនេះ កាន់តែលេងខ្លួនបានយ៉ាងទាន់សម័យ និងមានភាពទាក់ទាញកាន់តែខ្លាំងឡើង បើទោះបើជាពេលនេះ នាងមានវ័យកាន់តែជ្រេក៏ដោយ

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ នាងស្រាប់តែបានបង្ហាញខ្លួន​ ក្នុងស្ទាយ៍ថ្មី ជាមួយនឹងខោខូវប៊យ អាវវាល បង្អួតសាច់ទ្រូងស ខ្ចី និងរាងកាយដ៏ស្រឡូនស្អាត។
នៅពេលដែលនាង តែងខ្លួនបែបនេះ គឺកាន់តែក្មេងជាងវ័យ និងមានមន្តស្នេហ៍កាន់តែខ្លាំងឡើង លេងធ្វើឲ្យក្រមុំៗសុំខ្មាស ចំពោះសម្រស់អ្នកមេម៉ាយរូបនេះ ផងដែរ​

Related posts

Leave a Comment