សមាជិកក្រុម​សែង​​មឈូស ដែល​កំពុង​ល្បី​ម្នាក់ ប្រាប់​ត្រង់ៗ​ប្រាប់​ត្រង់ៗ​ថា​ខ្លួន​ពេញ​ចិត្ត Messi

លោក Benjamin Aidoo ដែលស្ថិតក្នុងចំណោមសមាជិកជនជាតិ Africa ៤រូបទៀត ដែលកំពុងតែល្បីពេញបណ្តាញសង្គម បន្ទាប់ពីពួកគេបានបង្ហាញពីក្បាច់រាំក្នុងអំឡុងពេលសែងមឈូស។ បុរសរូបនេះបានបង្ហាញក្តីកោតសរសើរជាខ្លាំងចំពោះតារាឆ្នើមរបស់ក្លឹប Barcelona គឺកីឡាករ Lionel Messi។

សមាជិកក្រុមសែងមឈូសកំពុងល្បីរូបនេះបានថ្លែងប្រាប់សារព័ត៌មានអេស្ប៉ាញយ៉ាងដូច្នេះថា៖ “កីឡាករ បាល់ទាត់ដែលខ្ញុំចូលចិត្តនោះគឺ Messi ខ្ញុំពេញចិត្តគាត់។ ខ្ញុំស្រលាញ់របៀបដែលគាត់លេង ហើយនឹងគ្រាប់បាល់ដែលគាត់រកបាន។ ហើយអ្វីដែលពិសេសនោះគឺគាត់មិនមែនជាកីឡាករ អាត្មានិយមឡើយ។”
Benjamin Aidoo បានបន្ថែមទៀតថា៖ “ខ្ញុំស្រលាញ់បាល់ទាត់ ខ្ញុំចូលចិត្តលេងបាល់ វាជាផ្នែកមួយក្នុងពេលទំនេររបស់ខ្ញុំ។ ខ្ញុំជាអ្នកគាំទ្រក្រុម Barcelona ម្នាក់ ខ្ញុំចូលចិត្តពួកគេណាស់ តែខ្ញុំក៏ជាអ្នកគាំទ្រ Messi ខ្លាំងផងដែរ ដែលជាកីឡាករបាល់ទាត់ល្អបំផុតម្នាក់។”

លើសពីនេះលោក Benjamin Aidoo ក៏បានទម្លាយឲ្យដឹងផងដែរនៃរឿងដែលនៅពីក្រោយការសែងមឈូសរាំសប្បាយ ដែលកំពុងតែល្បីពេញ Internet នេះថា៖ “គំនិតរបស់ខ្ញុំគឺ យើងគួរតែអបអរការស្លាប់។ ហេតុអី? ព្រោះនៅពែលដែលមនុស្សម្នាក់ចាកចេញទៅ យើងគួរតែចងចាំ នៅអ្វីដែលពួកគេបានធ្វើក្នុងអំឡុងពេលដែលនៅមានជីវិត៕

Related posts

Leave a Comment