សាហាវណាស់ ! មន្ត្រីប៉ូលិសប៉ុស្តិ៍បាក់ខែង បានដកកាំ ភ្លើ ង បា ញ់ស ម្លា ប់ ប្អូនថ្លៃព្រោះតែភ្លើងប្រចណ្ឌ័(មានវីដេអូ)

(ខេត្តកណ្តាល)៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយថា នៅម៉ោងជាង៨យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ មានករណីបងថ្លៃជាមន្ត្រីប៉ូលីសប៉ុស្តិ៍បាក់ខែងបានបា.ញ់ស.ម្លា.ប់ប្អូនថ្លៃជាមន្ត្រីប៉ូលីសប៉ុស្តិកោះឧកញ៉ាតី ដែលតាមសេចក្តីរាយការណ៍បឋមថា កើតឡើងដោយសារភ្លើងប្រចណ្ឌ័ជាមួយប្រពន្ធនៅចំណុចកោះឧកញ៉ាតីភូមិចុងកោះ,ឃុំកោះឧកញ៉ាតី,ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល។

ជ.នដៃដល់ត្រូវជាបងថ្លៃឈ្មោះ(តែម រ៉ានុន)ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង,ខណ្ឌជ្រោយចង្វារ,រាជធានីភ្នំពេញ។ ចំណែកជ.នរ.ងគ្រោះជាប្អូនថ្លៃឈ្មោះ (ម៉ៅ ប៊ុនហេង)អាយុ២៨ឆ្នាំជាមន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតីស្រុកអរិយក្សត្រខេត្តកណ្តាល។ទោះជាយ៉ាងនេះក្តីការស្រាវជ្រាវកំពុងធ្វើបន្តចំណែកជនដៃដល់គេរាយការណ៍ថាបានរត់គេចខ្លួនហើយ៕

វីដេអូ៖

Related posts

Leave a Comment