ចាស់ដៃតែម្តងឆ្នាំនេះ បេនី យ៉ាំង ទទួលបាននំខួបកំណើតដល់ទៅ ១៣ នំ

ទោះមិនបានរៀបចំពិធីខួបកំណើតជួបជុំមិត្តភក្តិដូចរាល់ឆ្នាំមែនតែ បេនី យ៉ាំង មិនខកចិត្តទេ ដោយសារឆ្នាំនេះនាងទទួលបានការ Surprise នំខួបកំណើតពីសំណាក់មិត្តភក្តិប្រមាណជា ១៣ នំ រួមទាំងបាច់ផ្កាដ៏ស្រស់ស្អាត ជាច្រើនទៀត ។

ទោះបីមិនបានប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំក៏ពិតមែនតែ បេនី យ៉ាំង នៅតែទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់មហាជនជាពិសេសតាមរយៈការលេងខ្លួន និងស្ទីលថតរូបសិចស៊ី របស់នាង។ ថ្មីៗនេះ បេនី យ៉ាំង ក៏បានបង្ហាញមុខមាត់គូស្នេហ៍របស់នាងជាលើកដំបូង ជាចំហរ ដោយនាងអះអាងថាជាបុរសដែលនាងស្រឡាញ់ បន្ទាប់ពីក្រុមគ្រួសារនាងផងដែរ ៕

Related posts

Leave a Comment