ចូលឆ្នាំខ្មែរ ទោះមិនបានទៅណា! តែ ឆន​ សុវណ្ណរាជ ធ្វើរឿងនេះ ជូនអ្នកមានគុណ គួរឲ្យសរសើរ

ភ្នំពេញ៖ អ្នកណាដែលមិនស្គាល់កំពូលតារា ចម្រៀងប្រុសលំដាប់ជួរមុខដែល មានសម្លេងក្រអួនក្រអៅ និង រូបរាងសង្ហាដែលគាត់មានឈ្មោះថា​ ឆន សុវណ្ណរាជ

ជាការពិតណាស់ តារាចម្រៀងប្រុសមួយរូបនេះទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនជាច្រើនជាពិសេសគឺយុវវ័យតែម្តង ដោយតែគាត់មានសម្លេងផ្អែមស្រទន់ពីរោះ និងអត្តចរិកគួរឲ្យគោរពថែមទៀត ជាហេតុធ្វើឲ្យទស្សិកជនគោរពស្រលាញ់គ្រប់ៗគ្នាផងដែរ

ជាក់ស្តែងថ្ងៃនេះ ម្ចាស់បទ «ផែនដីឈប់វិល» រូបនេះ បានធ្វើរឿងដ៏គួរឲ្យសែនគោរពមួយ គឺគាត់បានធ្វើពិធីស្រង់ព្រះជូនអ្នកមានគុណផងដែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលត្រូវបានផ្អាកមួយរយៈពេលសិន ដោយសារវីរុសផ្លូវដង្ហើមកូវីត-១៩

ក្រោយពីអ្នកគាំទ្របានឃើញដូចនេះហើយ ពួកគេក៏បានជញ្ជក់មាត់សរសើរតារាប្រុស ឆន សុវណ្ណរាជ នេះយ៉ាងខ្លាំងអំពីការដឹងគុណអ្នកមានគុណ ដែលចិញ្ចឹមបីបាច់មកតាំងពីបាតជើងក្រហមរហូតដល់ធំដឹងក្តី នេះជាអ្វីដែលកូនៗគ្រប់គ្នាគួរតែធ្វើផងតាមអាលដលម្នាក់នេះផងដែរ

Related posts

Leave a Comment