មើលរូបទាំងនេះហើយទើបដឹង កូនប្រុសឱក សុគន្ធកញ្ញា មុខកាត់ដូចប៉ាប៉ាខ្លាំង

ចាប់តាំងពីសម្រាលឃើញពន្លឺព្រះអាទិត្យមកភ្លាម តំណក់ឈាមដំបូងរវាងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី ត្រូវបានមិត្តភក្ដិក្នុងរង្វង់សិល្បៈ ក៏ដូចជាទស្សនិកជនស្ទើរគ្រប់ស្រទាប់ ស្រឡាញ់ចូលចិត្តរូបគេព្រោងព្រាត ព្រោះថាអូនតូច ឆលី មានមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់ណាស់ ។

បន្ថែមពីលើនេះ មហាជនជាច្រើនបានលាន់មាត់ថា កូនប្រុសតារាចម្រៀង ឱក សុគន្ធកញ្ញា មានមុខមាត់កាត់ទៅរកលោក អ៊ឹង សុខលី ដែលជាលោកប៉ារបស់គេដូចពុម្ពតែមួយ ជាពិសេសត្រង់ចំណុចមានថ្ពាល់ខួចតែម្ដង ។មកដល់ពេលនេះ អូនតូច អ៊ឹង បញ្ញាបុត្រ មានអាយុជាង ៥ ខែ មុខ

មាត់ក៏កាន់តែដូចលោកប៉ាទៅៗ ។ ជាក់ស្ដែងបើសង្កេតទៅលើរូបថតថ្មីៗជាច្រើនសន្លឹកដែលលោក អ៊ឹង សុខលី ថតជាមួយកូនប្រុសបង្ហោះលើបណ្ដាញសង្គម កាន់តែបង្ហាញថា ឪពុកកូនអ្នកទាំងពីរមានទម្រង់មុខជាពុម្ពតែមួយ គ្មានកាត់ទៅរកអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាអ្នកម៉ាក់សោះ ។ សូមទស្សនារូបភាពខាងក្រោម ៖

Related posts

Leave a Comment