កាន់តែកាក់កបខ្លាំង! ឆ្នាំថ្មី ខាត់ សុឃីម កែកុនលម្អផ្ទះ និងថែមបន្ទប់បន្ថែម

ភ្នំពេញ៖ បច្ចុប្បន្ន តារាស្រីល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម កំពុងជោគជ័យយ៉ាងខ្លាំង ទាំងការងារសិល្បៈ និង មុខជំនួញផ្ទាល់ខ្លួន ហើយថ្មីៗនេះនាងក៏បានជាប់ឈ្មោះធ្វើជាទាហានផងដែរ

ដោយឡែក យើងឃើញថា នាងក៏មានមានការងារ និង មុខរបរច្រើនជាងមុន ជាពិសេសពីមួយឆ្នាំទៅមួយឆ្នាំ អ្នកនាង ខាត់​ សុឃីម ក៏កាន់តែមមាញឹកច្រើនជាងមុន ជាពិសេសការងារសិល្បៈ ក៏កាន់តែធ្វើឲ្យនាងមានប្រជាប្រិយភាពខ្លាំងជាងមុន មិនថានាងចូលសិល្បៈយូរយ៉ាងណាក្ដី

ជាក់ស្ដែងថ្មីៗនេះ នាងបានបង្ហោះ រូបភាពផ្ទះ ដោយនាងបានធ្វើការជួសជុលវាឡើងវិញ ព្រមទាំងបន្ថែមជាន់ និង បន្ទប់ផងដែរ។ ដោយទិដ្ឋភាពផ្ទះរបស់នាងមាន ២ល្វែង ក្នុងមួយល្វែងមាន ៣ជាន់ បើមើលទៅខាងក្នុងវិញក៏មានភាពស្រស់ស្អាត បើទោះបីកំពុងជួសជុលក៏ដោយ

Related posts

Leave a Comment