គួរឲ្យស្រលាញ់! កាន់តែធំពេញរូបពេញរាង កូនស្រី សារ៉ាយ សក្ខណា កាន់តែស្អាត

អាមេរិក៖ តារាសម្ដែងស្រី អ្នកនាង សារ៉ាយ សក្ខណា ក្រោយរៀបការរួច ពេលនេះនាងកំពុងរស់នៅលើទឹកដីអាមេរិក និង កសាងជីវិតគ្រួសារនៅទីនោះ មិនត្រឹមតែប៉ុណ្ណោះនាងក៏តែងតែបង្ហាញពីសកម្មភាពនៃការរស់នៅ របស់នាងជាមួយគ្រួសារ ឲ្យអ្នកគាំទ្ររបស់នាងបានឃើញជានិច្ច

យ៉ាងវិញទៀត បច្ចុប្បន្ននាងមានកូនស្រីម្នាក់ និង កូនប្រុសម្នាក់ ទើបតែសម្រាលខែមុននេះ តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺកូនស្រីច្បងរបស់នាង កាន់តែធំធាត់ជាងមុន បើនិយាយពីរូបសម្រស់វិញ ឃើញថាពិតជាស្រស់ស្អាត ឃ្យូត មិនចាញ់ម្ដាយឡើយ

ជាក់ស្ដែង​ថ្មីៗនេះ សារ៉ាយ សក្ខណា បានបង្ហោះរូបកូនស្រីរបស់នាង ក្នុងឈុតពណ៌ផ្កាឈូក មើលទៅសម្រស់របស់នាងកាន់តែស្រស់ស្អាត និង គួរឲ្យស្រលាញ់។ ក្រោយបានឃើញសម្រស់កូនស្រី សារ៉ាយ សក្ខណា រួចមកមានអ្នកគាំទ្រជាច្រើនសរសើរពីរូបសម្រស់កូនស្រីនាងគ្រប់គ្នា ថាស្អាតមិនចាញ់ម្ដាយពេលនៅក្រមុំឡើយ

Related posts

Leave a Comment