សុគន្ធ ថេរ៉ាយុ ស្រង់ព្រះរស់ នៅថ្ងៃចុងក្រោយពិធីបុណ្យចូលឆ្នាំ

ទោះបីជាបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅក្នុងឆ្នាំ២០២០ នេះ មិនបានរៀបចំការជួបជុំ នៅតាមបណ្តាទីសាធារណៈ និងទីវត្តអារ៉ាមយ៉ាងណាក៏ដោយ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរបានចូលរួមអបអរសាទរឆ្នាំថ្មីទៅតាមប្រពៃណីលក្ខណៈគ្រួសារផងដែរ។នៅក្នុងនោះ តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ

ក៏បានចូលរួមអបអរសាទរ ឱកាសបុណ្យចូលឆ្នាំខ្មែរដូចគ្នា។ ម្យ៉ាងវិញទៀត នៅថ្ងៃចុងក្រោយនៃពិធីបុណ្យអ៊ំទូក ដែលជាថ្ងៃវារៈឡើងស័ក្ត ដែលត្រូវនឹងថ្ងៃទី១៦ មេសា នេះ លោក សុគន្ធ ថេរ៉ាយុ និងសាច់ញាតិបានរៀបចំកម្មវិធីស្រង់ព្រះ នៅផ្ទះរបស់លោក។គួរជម្រាបដែរថា លោក សុគន្ធ ថេរ៉ាយុ និង

ក្រុមគ្រួសារទើបតែបាត់បងសមាជិក ដែលជាលោកឪពុករបស់លោក កាលពេលថ្មីៗកន្លងមកនេះ ដែលធ្វើឲ្យតារាចម្រៀងរូបនេះ សម្ងំនៅក្នុងផ្ទះ និងហាក់មិនទាន់លេចមុខក្នុងសិល្បៈវិញនៅឡើយទេ។ ម្យ៉ាងវិញទៀត អាជីវកម្មក្លិបកម្សាន្ត QK របស់លោកក៏មានការផ្អាកបណ្តោះអាសន្នសិនផងដែរក្នុងកំឡុងកូវីដ១៩៕

Related posts

Leave a Comment